ព័ត៌មានទាន់ហេតុការណ៍៖

អាប៉ោងបើកគ្របហើយ..ករណីបទល្មើសធនធានធម្មជាតិ នៅចំណុចអូរហ៊ុច ខេត្តមណ្ឌលគិរី គឺមនុស្ស១១នាក់មានចំណាត់ការបញ្ជូនទៅតុលាការ ១៣នាក់ជាប់ចោទបទធ្វេសប្រហែសការងារ និង១៩នាក់ទៀតពីបទធ្វេសប្រហែសក្រោមឥទ្ធិពលគំនាបអំណាច

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាឆ្លង និងអនុម័តសេចក្តីព្រាងរបាយការណ៍ ករណីបទល្មើសធនធានធម្មជាតិ នៅចំណុចអូរហ៊ុច ខេត្តមណ្ឌលគិរី ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្នុងអង្គប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាន សមាជិក នៃគណៈកម្មការជាតិ លោកតំណាងស្ថាប័នពាក់ព័ន្ធ លោកឧត្តមសេនីយ៍ នាយទាហាន នាយនគរបាលជាតិ និងនាយអាវុធហត្ថជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះក៏បានសម្រេច ញែកសំយោគបទល្មើស គឺមនុស្ស១១នាក់ត្រូវចំណាត់ការបញ្ជូនទៅតុលាការ និង១៣នាក់ពាក់ព័ន្ធនិងបទធ្វេសប្រហែសការងារ ដោយឡែកមនុស្ស១៩នាក់ក៏ជាប់ចោទនិងបទធ្វេសប្រហែសក្រោមឥទ្ធិពលគំនាបអំណាច៕ សុខ ខេមរា

 


ចែករំលែក៖