ព័ត៌មានទាន់ហេតុការណ៍៖

ហាយប្រីតបុកកុងតឺន័រខ្ទាតទៅប៉ះរុឺម៉កឲ្យក្រឡាប់របួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ និងអ្នករួមដំណើរប្រុស ស្រី២នាក់ទៀតនៅក្នុងរថយន្ត សុទ្ធតែស្រវឹងស្រាជោកជាំ ហើយបើករថយន្តយ៉ាងលឿន ពេលមកដល់ផ្លូវកោង ក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំបញ្ឆិតខាងឆ្វេង ហើយទៅបុកកង់បីពីក្រោយពេញទំហឹងប៉ើង១៥ម៉ែត្រក្រឡាប់ផ្ងារជើងច្រងាង រថយន្តមិនទាន់អស់ល្បឿន រេចង្កូតបុកជញ្ជាំងផ្ទះរងការខូចខាត ។

ហេតុការណ៍កើតឡើងម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិត​នៅតាមបណ្ដោយផ្លូវ ៣៧១ សឡា ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជាប់ព្រំប្រទល់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ពលរដ្ឋប្រាប់ឲ្យដឹងថា បុរសម្នាក់រួមដំណើរប្រុសស្រី២នាក់ទៀតបើករថយន្តកាមរីហាប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-7492 បើកពីជើងទៅត្បួងក្នុងល្បឿងលឿន ខណៈមកដល់ផ្លូងកោងបត់មិនទាន់ជ្រុលបុកកុងតឺន័រ ស្លាកលេខ ភ្នំពេញ 3B4869 កំពុងចតចោលដាក់អីវ៉ាន់ចំពីមុខបញ្ឆិតខាងឆ្វេង ហើយរេចង្កូតបុកកង់បីពីក្រោយពេញទំហឹងប៉ើង១៥ម៉ែត្រ ក្រឡាប់ផ្ងារជើងច្រងាង ម្ចាស់កង់បី រងរបួសប៉ុ ហើយរថយន្តមិនអស់ល្បឿនទៅបុកជញ្ជាំងផ្ទះមួយកន្លែងខូចខាតដំណំ ។

បុរសម្ចាស់ម៉ូតូកង់បី ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗ ។ សមត្ថកិច្ចវាស់វែងយករថយន្តបង្ក និងម៉ូតូរ៉ឺម៉កកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖