ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនអ្នកលក់ឆ្នោតបានម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កំលាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបករណី ល្បែងស៊ីសងដោយខុសច្បាប់ (ឆ្នោត) នៅចំណុច ផ្សារមណ្ឌល៣ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពពត័មានពីសមត្ថកិច្ច លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ង៉ុយ ស្រីពៅ អាយុ ៣៥ឆ្នាំ មុខរបរ លក់ឆ្នោត ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

វត្ថុតាងចាប់យក៖ប្រាក់រៀល 150000 (ដប់ប្រាំមឺុនរៀល ) ប្រាក់ដុល្លារ 45$ (សែសិបប្រាំដុល្លារសហរដ្ឋអាមេរិក ) ។

បច្ចុប្បន្ន កំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុន រិទ្ធី


ចែករំលែក៖