ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េក្រឡាប់ និងរថយន្តព្រូសមួយគ្រឿងរួមទាំងម៉ូតូ៣គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបានក្រឡាប់ផ្ងារជើងច្រងាង និងរថយន្តព្រូសមួយគ្រឿងរូមទាំងម៉ូតូចំនួន៣គ្រឿង និងទ្វាកញ្ចក់អុីនធ័រណេត បានរងការខូចខាតយ៉ាងដំណំ ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង៣រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលេខ១៦៣ កែងនិងផ្លូប៣៦០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនហេតុការណ៍បានកើតឡើងនោះ គឺមានរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាក កង្កូតស្ដាំ PP.0093 បើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏បានជ្រុលចង្កូតទៅបុករថយន្តម៉ាកព្រូស ពណ៌ត្រីឆ្លួញ ពាក់ស្លាកលេខភ្នំពេញ 2AC. 2720 ដែលធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ហើយក៏ត្រូវបានរថយន្តកូរ៉េបុកចំពីចហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសផ្លោងទៅបុកម៉ូតូ៣គ្រឿងនិងបុកទ្វាកញ្ចក់ហាងលេងអុីនធ័រណេត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តកូរ៉េ បានក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាងផងដែរ សំណាងល្អគ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបង្កគ្រោះរហូតធ្វើឲ្យមនុស្សរបួសធ្ងន់ធ្ងរនិងប៉ះពាល់ដល់អាយុជីវិត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែងចរាចរណ៍បានចុះទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងនិងម៉ូតូ៣គ្រឿងយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖