ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៦៤កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ នគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន៦៤កញ្ចប់តូច កាលវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុច មុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែមក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី ៣២ ភុមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ ហ៊ី តារា ហៅ ភណ្ឌ័ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៣៩៥ ផ្លូវ ២៧១ ក្រុម ៩ ភូមិ ១ សង្កាត់ផ្សារដើមថ្កូវ មុខរបរ ជាងដែក ។

ដោយមុនកើតធ្វើការឃាត់ខ្លួនជនសង្ស័យមុនកើតហេតុកម្លាំងសមត្ថកិច្ចល្បាតក្នុងភូមិសាស្រ្តហើយមកដល់ចំណុចខាងលើប្រទះឃើញបុរសម្នាក់ម៉ូតូសង់កូរ៉េ សេ១០០ ពណ៍ ក្រហមពាក់ស្លាកលេខតាកែវ១E ៥៧៦៥ហើយដោយមិនមែន ជាអ្នរស់នៅក្នុងមូលដ្ឋានមានការសង្ស័យ ឃាត់សាកសួរនាំ និងឆែកឆេរត្រួតពិនិត្យក៏រកឃើញក្រាមសថ្លាស។

សមត្ថកិច្ចដកហូតបានៈ ម្ស៉ៅក្រាមសថ្លា ៦៤ កូនកញ្ចប់ ទុកនៅក្នុងកូនថង់ប្លាស្ទិក នៅក្នុងអាវយឹតដៃខ្លី ពណ៌ខៀវលាយក្រហមហាលលើស្នួលក្រោយខ្នងជនសង្ស័យ, កូនថង់ប្លាស្ទិកមួយចំនួន, ប្រអប់ជរ័ ពណ័ផ្ទៃមេឃ ១, អាវយឺតដៃខ្លី ពណ័ខៀវលាយក្រហម១, ទូរសសព្ទ័សេរីចាស់ ១, កាបូមលុយ១, លុយដុល្លារ៣០ដុល្លារ, អត្តសញ្ញាណប័ណ្ណខ្មែរ០១, ដេកកេះ០១, ម៉ូតូសង់កូរេសេ១០០ពណ៍ក្រហមពាក់ស្លាកលេខតាកែវ១E ៥៧៦៥ ហើយក៏ឃាត់យកមកបុ៉ស្តិ៍ដើម្បីសួរនាំ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖