ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាទាញព្រ័ត្រមានមហិច្ឆតាចង់ធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ដូចកីឡាដទៃទៀតនៅឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងធ្វើសំណើ៣ធំៗ ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដែលសំណើទាំង៣នេះ មានដូចជា ទី១-សុំដាក់បញ្ចូលក្នុងកម្មវីធីប្រកួតកីឡាជាតិ National Game ទី២-សុំប្រមូលផ្តុំ ក្រុមជម្រើសជាតិដូចសហព័ន្ធដទៃទៀតដែរ និងទី៣-ធ្វើម្ចាស់ផ្ទះជើងឯក អាស៊ីអាគ្នេយ៍ ព្រោះបច្ចុប្បន្នកីឡាទាញព្រ័ត្ររបស់យើងមានសក្តានុពលគ្រប់គ្រាន់ ។

ការអះអាង និងការស្នើសុំរបស់សហព័ន្ធទាញព្រ័ត្រនេះ ត្រូវបានលោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័តកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំជើងឯកថ្នាក់ជាតិលើកដំបូងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

លោកប្រធានសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធនឹងស្នើសុំនូវសំណើទាំង៣នេះ ទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអភិវឌ្ឍកីឡាមួយនេះ ។ សំណើនេះ នឹងផ្តល់ផលចំណេញច្រើនដល់កីឡាទាញព្រ័ត្រដើម្បីបន្តការអភិវឌ្ឍធនធានមនុស្ស ឆ្ពោះទៅ ឆ្នាំ២០២៣ ។ លោកគិតថា សំណើទាំងនេះពិតជាផ្តល់ផលចំណេញច្រើន ដល់សហព័ន្ធ ដើម្បពង្រីកសមត្ថភាពធនធានមនុស្សឆ្ពោះទៅរកជោគជ័យនៅ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាលើកដំបូងឆ្នាំ២០១៧ គឺចំសំដៅកៀរគរធនធានបច្ចេកទេសដើម្បីត្រៀមឆ្នាំ២០១៨នេះនឹងចាប់ផ្តើម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលមានខេត្តចូលរួមចំនួន៧គឺ ខេត្តកំពង់ធំ, ស្វាយរៀង, តាកែវ, បាត់ដំបង, កំពង់ចាម, កណ្តាល និងរាជធានីភ្នំពេញ ៕សារីម


ចែករំលែក៖