ខេត្តត្បូងឃ្មុំ៖ ជនសង្យ័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលជប់ ចាប់ខ្លួនបានភ្លាមៗទាន់ពេលវេលា បន្ទាប់ពីជនសង្ស័យរូបនេះ បានមកធ្វើជាសួររកទិញមាស ហេីយយកចិញ្ចៀនក្លែងក្លាយបន្លំលួច យកខ្សែកផ្លាកទីនពិតរបស់ជនរងគ្រោះ រួចរត់ឡេីងជិះម៉ូតូ។
ការឃាត់ខ្លួនធ្វើឡើងកាលពីម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចហាងលក់មាសឈ្មោះកែវ ឆៃលាប ភេទប្រុស អាយុ៣៩ឆ្នាំ នៅផ្សាថ្នល់ទទឹង ក្នុងភូមិស្លាបក្តោង ឃុំជប់ស្រុក_ខេត្តត្បូងឃ្មុំ ។
លោក ឡុង សារិន អធិការរងស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនល្មើស ឈ្មោះសុីម ខឡី ហៅអុី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែឥស្លាម រស់នៅភូមិរោងគោ ឃុំថ្មពេជ្រ ស្រុក_ខេត្តត្បូងឃ្មំ ។
ចំណែកជនរងគ្រោះជាម្ចាស់ទូមាស ឈ្មោះកែវ ឆៃលាប ភេទប្រុស អាយុ៣៩ឆ្នាំ នៅផ្សាថ្នល់ទទឹង ក្នុងភូមិស្លាបក្តោង ឃុំជប់ស្រុក_ខេត្តត្បូងឃ្មុំ ។
លោកបន្តឲ្យដឹងថា មុនកើតហេតុជនសង្ស័យបានមកសួរកទិញមាសហេីយយកចិញ្ជៀនក្លែងក្លាយបន្លំលួច យកខ្សែកផ្លាកទីនពិតរបស់ជនរងគ្រោះ រួចរត់ឡេីងជិះម៉ូតូ ប៉ុន្តែអ្នកលក់ស្រែកឆោឡោឡេីង ខណៈនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជប់ ដែលឈរការពារនៅទីនោះបានចាប់ឃាត់ខ្លួនភ្លាមៗ និងឆែកឆេរ ដកហូតវត្ថុតាងពីជនល្មើស រួមមានខ្សែកក្លែងក្លាយ ១ខ្សែ ខ្សែកផ្លាកទីនពិតរបស់ជនរងគ្រោះ ១ខ្សែ ខ្សែដៃក្លែងក្លាយ ១ខ្សែ ចិញ្ចៀនត្រាក្លែងក្លាយ ១វង់ ប្រាក់ដុល្លារក្លែងក្លាយចំនួន៥សន្លឹក និងកាបូបដាក់លុយ ១ ។
ជនល្មើស ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តនីតិវិធី៕ វណ្ណៈ