កាលពីថ្ងៃទី១៥ ខែឧសភា យន្តហោះធុនតូច១គ្រឿងបានដំាក្បាលបុកចូលផ្ទះ ពលរដ្ឋនៅជិតអាកាសយានដ្ឋាន Teterboro រដ្ឋ New Jersey បណ្តាលឲ្យមនុស្ស២ នាក់ស្លាប់។ ប៉ូលិសក្នុងស្រុក Carlstadt បានបញ្ជាក់ថា អាកាសយានិក២នាក់ ស្លាប់។ នៅពេលគ្រោះថ្នាក់កើតឡើងយន្តហោះខាងលើមិនបានដឹកអ្នកដំណើរ ឡើយ។
យន្តហោះLearjet 35 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង Philadelphia ហើយត្រៀមចុះចតនៅអាកាស យានដ្ឋាន Carlstadt ក៏ស្រាប់តែជួបគ្រោះ ថ្នាក់ខាងលើ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងស្ថិតនៅតំបន់ឧស្សាហកម្មមានចម្ងាយពីអាកាសយានដ្ឋានប្រមាណ៥០០គីឡូម៉ែត្រ បង្កឲ្យមានអគ្គិភ័យទ្រង់ ទ្រាយធំ និងផ្សែងខ្មៅខ្មាញ់នៅទីនោះ។
មន្ត្រីអាកាសចរបានឲ្យដឹងថា យន្តហោះធ្លាក់ចូលក្នុងតំបន់ប្រជុំជនចម្ងាយពីអាកាសយានដ្ឋាន៥០០ម៉ែត្រ។ មន្ត្រីក្នុង តំបន់នឹងផ្តល់ព័ត៌មានស្តីពីការខូចខាត ទ្រព្យសម្បត្តិ និងអាយុជីវិតពលរដ្ឋនៅផ្ទះដែលរងគ្រោះដោយយន្តហោះបុក។
អ្នកនាំពាក្យស្នងការប៉ូលិសស្រុក Carlstadt បានឲ្យដឹងថា យន្តហោះខាងលើបុក ផ្ទះពលរដ្ឋ៣ខ្នង និងរថយន្តជាច្រើនគ្រឿងនៅក្បែរនោះឆាបឆេះផងដែរ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាលើសមត្ថកិច្ច កំពុងតែស្រាវជ្រាវ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នៅពេលដែលគ្រោះថ្នាក់កើតឡើងមានខ្យល់ខ្លាំងពី៧២គីឡូម៉ែត្រក្នុងមួយម៉ោង។ អាកាស យានដ្ឋានអន្តរជាតិ Teterboro ត្រូវបានបិទទ្វារជាបណ្តោះអាសន្នក្រោយគ្រោះថ្នាក់ ខាងលើកើតឡើង៕ ម៉ែវ សាធី