ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើប្រភេទប្រណីតជិត ៥០០ដុំ ក្រុមឈ្មួញលាក់ទុកក្បែរស្នាក់ការបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ ប្រទះឃើញគំនរឈើសង្ស័យជាឈើប្រភេទប្រណីតធ្នង់ជិត ៥០០ដុំ ដែលក្រុមឈ្មួញដឹកជញ្ជូនចេញពីព្រៃតំបន់ក្នុងដែនជំរកសត្វព្រៃភ្នំសំកុះ យកមកលាក់ទុកក្នុងព្រៃ ក្រោយភូមិក្បែរទីស្នាក់ការបរិស្ថានស្រែពាំង ហើយប្រជាពលរដ្ឋរាយការណ៍ប្រាប់កងកម្លាំងកងរាជអាវុធហត្ថអនុវត្តន៍កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានរាយការណ៍ខាងលើបន្តថា គំនរឈើដែលគេប្រទះឃើញទាំងនោះ ត្រង់ចំណុចស្រែពាំង( នៅក្បែរទីស្នាក់ការបរិស្ថានស្រែពាំង) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានរាយការណ៍ដដែលបន្តទៀតថា គំនរឈើអារជាសន្លឹក និងឡាំងជ្រុង ដែលគេសង្ស័យជាឈើប្រភេទប្រណីតធ្នង់ជិត ៥០០ដុំនោះ ពុំមែនទើបនឹងស្តុបទុកនោះទេ គឺស្នាមទួកដីស្មៅកូនឈើយូរហើយ ហើយនៅមិនឆ្ងាយពីទីស្នាក់ការបរិស្ថានស្រែពាំងនោះទេ ដូច្នេះសូមមន្រ្តីជំនាញស្រាវជ្រាវបន្តិចមើលម៉េចដែរ? ករណីខាងលើនេះ កម្លាំងកងរាជអារវុធហត្ថកំពុងអនុវត្តន៍៕ ប៉ឹម ពិន


ចែករំលែក៖