ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចទួរស័ព្ទនៅខណ្ឌ៧មករា

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅលួចទួរស័ព្ទដៃ ម៉ាក iPhone 7 នៅក្នុងផ្ទះ ត្រូវម្ចាស់ផ្ទះទាន់ចាប់ ប្រគល់នគរបាលប៉ុស្តិ៍ឫស្សី២នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្មាំ២០១៧ នៅចំណុច ផ្ទះលេខ ៧៣E3 ផ្លូវលេខ១៦៤ ក្រុមទី១២ ភូមិ២ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ថន ទូច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។

ជនរងគ្រោះមានឈ្មោះ ប៉ាញ ស្រីណូ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៧៣E3 ផ្លូវលេខ១៦៤ ក្រុមទី១២ ភូមិ២ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាម ប្រភព ព័ត៌មាន ពី ជនរងគ្រោះ បាន ប្រាប់ ឱ្យ ដឹង ថា មុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់បានឡើងទៅផ្ទះកើតហេតុខាលើ មួយស្ទុះក្រោយមក ក៏ស្រាប់តែបើកបង្អួចទ្វារផ្ទះរបស់ជនរងគ្រោះ​ ហើយបានលូចទួរស័ព្ទដៃម៉ាក iPhone 7 ពេលនោះ ជនរងគ្រោះ ក៏បានឮសំឡេងក៏បានស្ទុះមកមើល ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែលួចយក ទួរស័ព្ទដៃម៉ាក iPhone 7 របស់ខ្លួន។ ពេលនោះជនរងគ្រោះក៏ស្រែកថា ចោរៗក៏ដេញតាមពីក្រោយរហូតដល់ខាងក្រោយចៃដន្យពេលនោះក៏ត្រូវ កម្លាំង ល្បាត នគរបាល ប៉ុស្តិ៍អូរឫស្សី២ប្រទះឃើញ ក៏ដេញចាប់ភ្លាមៗតែមង្ត។

ក្រោយ ពេល កើតហេតុ ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល អូរឫស្សី២សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់ការ បន្ត តាម នី តិ វិធី ។

ចំណែកទួរស័ព្ទដៃម៉ាក iPhone 7 ត្រូវប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី២បានប្រគល់ឲ្យម្ចាស់ដើមវិញ៕ ស រស្មី


ចែករំលែក៖