ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបេីកបុកម៉ូតូស្លាប់មនុស្សម្នាក់

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កេីតឡេីងត្រង់ចំណុចភូមិក្បិល ឃំុសានគរ ស្រុកកំពង់ស្វាយ បង្កឡេីងដោយរថយន្តមិនស្គាល់ម៉ាក បានបេីកបុកម៉ូតូបណ្ដាយឲ្យស្លាប់មនុស្សម្នាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កគឺរថយន្ត មិនស្គាល់ម៉ាក បានបេីកបុកម៉ូតូបណ្ដាយឲ្យស្លាប់មនុស្សម្នាក់ បន្ទាប់មកបើករត់គេចខ្លួនពីកន្លែងកេីតហេតុ បានបេីកទៅបុកម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ -1G.96 45 បេីកបរដោយឈ្មោះ អ៊ុំ​ ចិន្ដា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសានគរ(ក) ឃំុសានគរ ស្រុកកំពង់ស្វាយ(ស្លាប់)។

មូលហេតុ រថយន្ដទិសដៅស្របគ្នាពីលេចទៅកេីត មកបុកចំពីក្រោយ បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសល ជនរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តកំពង់ធំ ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុស្រាវជ្រាវតាមរកជនបង្កឲ្យមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖