ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យលើគម្រោងអភិវឌ្ឍន៍វារីអគ្គីសនី ស្ទឹងមេទឹក ស្ថិតនៅក្នុងខេត្តកោះកុង ។
បន្ទាប់ពីបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពតាមគំនិតផ្តួចផ្តើមរបស់លោកប្រធាន ក្នុងការបង្កើតឡើងនូវអនុគណៈកម្មការបច្ចេកទេសមួយ ដែលមានសមាសភាពមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះទៅសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានបច្ចេកទេស សម្រាប់ធ្វើការវាយតម្លៃទៅលើសក្តានុពលនៃគម្រោង ៕ សុខ ខេមរា