ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRAV4បើកបុកក្មេងស្រីកំពុងជិះកង់រងរបួសស្រាល

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តRAV4 បើកបុកក្មេងស្រីកំពុងជិះកង់ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យក្មេងស្រីរបួសស្រាល វេលាម៉ោង ២១និង០៨នាទី ថ្ងៃទី១៧ ខែឧសភា ចំណុចម្តុំស្តុបកោះកេរ ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សមត្ថកិច្ច នគរបាលចរាចរណ៍ថា ជនបង្ក ឈ្មោះ នឿត ប៊ូ ណា អាយុ៤៣ឆ្នាំ មុខរបរជាឱសថការី មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ជិះរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២ AB ៩៩ ៨១ បុកកង់ ពីក្រោយ ពេញទំហឹង រងរបួសក្មេងស្រី ភួង ណាត អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន រីស្តាចេក ដោយខ្ទាតទៅម្ខាង ផ្លូវ ។

សមត្ថកិច្ចឲ្យភាគីសងខាង ដោះស្រាយគ្នាតែមិនត្រូវ សមត្ថកិច្ចយកជនបង្កទៅស្នងការ ដើម្បីដោះស្រាយបន្ត ។ លុះក្រោយមកបានសម្របសម្រួលគ្នាសង១៥០ដុល្លារបញ្ចប់រឿង ៕ ប៊ុន រិទ្ធី


ចែករំលែក៖