ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ម៉ូតូ២គ្រឿងបុកគ្នារងរបួសមនុស្ស៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ នឹងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់១នាក់ របួសស្រាល២នាក់ ព្រមទាំងខូចខាត ម៉ូតូ២ គ្រឿង។

គ្រោះថ្នាក់នេះបានកើតឡើងកើតហេតុនៅថ្ងៃទី១៨ ខែឧសភា ២០១៧ វេលាម៉ោង១១និង៤៥នាទីព្រឹក លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិ ព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CE ៤៩២៦ បើកបរដោយឈ្មោះ លី រ៉ម៉ាទន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានធ្វើដំណើរពីត្បូងទៅជើង (បើកបរបញ្ច្រាសទិស)លុះមកដល់ចំណុចកើតហេតុ បានមកបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១E៤១៥៧ បើកបរដោយឈ្មោះ ឈុច ចាន់ ភេទប្រុស អាយុ ៣០ឆ្នាំឋ មានទីលំនៅភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានឌុបមនុស្ស២នាក់ពីក្រោយ ឈ្មោះ ឃុន ម៉ៃ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម, ឈ្មោះជឿន ខេមរ៉ា ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅជាមួយគ្នា ដែលធ្វើដំណើរពី ជើងទៅត្បូង បណ្ដាលឲ្យរបួសធ្ងន់ដល់ឈ្មោះឃុន ម៉ៃ និងរបួសស្រាលដល់ឈ្មោះ ឈ្នោះ ឈុន ចាន់ និង ឈ្មោះជឿន ខេមរ៉ា ។

អ្នករបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំណែកម៉ូតូទាំងពីរ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

ចំពោះអ្នកបើកបរម៉ូតូឈ្មោះលី រ៉ម៉ាទន បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕


ចែករំលែក៖