ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយប្រជាជនសង្កាត់មនោរម្យ ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធភាបានទទួលជួបសំណេះសំណាលជាមួយប្រជាជនមកពី៩ភូមិក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជ ធានីភ្នំពេញ ។

បន្ទាប់ពីបានស្តាប់លោកចៅសង្កាត់ ជម្រាបជូនអំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអំពីស្ថានភាព ជីវភាពរស់នៅការងារនិងមុខរបររកស៊ី ប្រចាំថ្ងៃរបស់បងប្អូនប្រជាជនសម្តេចភក្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបជាមួយបងប្អូន និងបានស្តាប់ពីសុខទុក្ខពីសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ។

សម្តេចប្រធានព្រឹទ្ធសភាបានជម្រាប រំលឹកជូនបងប្អូនអំពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែល នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧ព្រឹករហូត ដល់ម៉ោង៣រសៀល និងសំណូមពរសូម បងប្អូនរៀបចំកម្មវិធីការងារនិងថែទាំសុខភាពឲ្យបានល្អដើម្បីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដែលជាការបំពេញកាតព្វកិច្ចពលរដ្ឋផងជាការអនុវត្តសិទ្ធិសេរីភាព របស់បងប្អូនម្នាក់ៗផង។ ជាពិសេសដើម្បីជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដែលមាន ភារកិច្ចដឹកនាំកសាងអភិវឌ្ឍមូលដ្ឋានក្នុងសង្កាត់យើងផ្ទាល់ផង និងជាអ្នកសម្រប សម្រួលការងារលើគ្រប់វិស័យជួយដល់ បងប្អូនប្រជាពលរដ្ឋក្នុងអាណត្តិ៥ឆ្នាំទៅ មុខទៀតផង ៕ ហេង សូរិយា


ចែករំលែក៖