ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវនគរបាកស្រុកបុរីជលសាចាប់ខ្លួនករណីឃាតកម្ម ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង៦និង៣០នាទីស្ថិត ក្នុងភូមិអង្គក្រូច ឃុំបុរីជលសា ស្រុកបុរី ជលសា ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ ទ្បុង សុខ ភេទ ប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអង្គក្រូច ឃុំបុរីជលសា ស្រុកបុរីជលសា។ រីឯជនរង គ្រោះឈ្មោះ អុិន ខុន ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបុរី ជលសា ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រី ឃុត ភិន អធិការ នគរបាលស្រុកបុរីជលសាបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អុិន ខុន អាយុ៥៦ឆ្នាំ រស់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបុរីជសា បានមកធ្វេីរោងស្នាក់នៅបណ្តោះអាសន្នពីខាងត្បូងជាប់ផ្លូវ១២៩B ស្ថិតក្នុងភូមិអង្គ ក្រូច ឃុំ-ស្រុកបុរីជលសារខាងលិចក្បែរ រោងស្នាក់នៅរបស់ឈ្មោះ អុិន ខុន ។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ឈ្មោះអុិន ខុន បានចេញទៅហូបការកូន អ្នកភូមិអង្គក្រូច ឃុំបុរីជលសា។ លុះម៉ោង ប្រហែល៨យប់ឈ្មោះ អុិន ខុន ក៏ត្រឡប់ មកវិញ ហើយមានសភាពស្រវឹងខ្លាំងបានទៅរករឿងឈ្លោះគ្នាជាមួយឈ្មោះទ្បុង សុខ ដល់ផ្ទះដោយអ្នកទាំង២មានសភាពស្រវឹង ដូចគ្នាមិនអាចទប់កំហឹងបានក៏កេីតមាន ទំនាស់ធំរហូតភាគីទាំងពីរប្រេីកាំបិតរៀងៗ ខ្លួនកាប់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួស ទាំងសងខាង។ ប៉ុន្តែដោយឈ្មោះអុិន ខុន របួសធ្ងន់មិនបានប្រាប់គេឯងឱ្យដឹង ម្យ៉ាងគាត់ជាមនុស្សពោះម៉ាយរស់នៅតែម្នាក់ ឯងបានចូលសំងំដេកក្នុងមុងរហូតដាច់ ខ្យល់ស្លាប់ ។
រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៧ នគបាលប៉ុស្តិ៍បានដេីរល្បាតស្រាប់ តែធុំក្លិនស្អុយ ហើយក៏ចូលពិនិត្យឃេីញ មានមនុស្សស្លាប់ទេីបរាយការណ៍មកការិយាល័យជំនាញចុះពិនិត្យ ។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនប្អូនបង្កេីតយកទៅធ្វេីបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យឈ្មោះ ទ្បុង សុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕ ហេង នរិន្ទ្រ