ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះនាំឲ្យការចិញ្ចឹមផ្អាក់សកម្មភាព

ចែករំលែក៖

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋដែល ប្រកបរបរចិញ្ចឹមជ្រូក កំពុងនាំគ្នាត្អូញត្អែរ ពីតម្លៃធា្លក់ចុះ ដោយមិនអាចផ្គត់ផ្គន់ដល់ ជីវភាពកម្លាំងពលកម្ម និងចំណីបានដោយសារតែមានការនាំចូលសត្វជ្រូកពីក្រៅ ស្រុកមក។

បងស្រីអៀប ស្រីនិច រស់នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរៀបរាប់ឲ្យដឹងថា ការចិញ្ចឹមជ្រូកនៅ កសិដ្នានមានលក្ខណៈតូចមែន ប៉ុន្តែកាលពីមិនទាន់នាំចូលជ្រូកបរទេសតម្លៃសាច់ជ្រូកបានថ្លៃខ្ពស់ ហើយអាចជួយការកាត់ បន្ថយជីវភាពគ្រួសាររបស់បងស្រីបាន ច្រើន។ ប៉ុន្តែពេលនេះ សត្វជ្រូកគេឃើញមានការនាំចូលមកពីប្រទេសជិតខាង ច្រើន ហើយធ្វើឲ្យអ្នកចិញ្ចឹមជ្រូកនៅតាម ផ្ទះជាលក្ខណៈគ្រួសារ និងកសិដ្នានតូចៗ នោះ ត្រូវផ្អាកសកម្មប្រកបរបរនេះតទៅទៀតហើយ ដោយសារតម្លៃធ្លាក់ចុះខ្លាំង។

បងស្រីបន្ថែមទៀតថា ការសត្វជ្រូក របស់គ្រួសារគាត់ ដោយបានទិញពូជល្អ មកពីខាងក្រុមហ៊ុនក្នុងស្រុក ដែលបង្កាត់ យកកូនដោយខ្លួនឯង ក្រោយពីកូនជ្រូក កើតបានរយៈពេល១០ថ្ងៃ ត្រូវចាក់វ៉ាក់ សាំងការពារជម្ងឺផ្សេងៗ។ ជម្ងឺដែល ប្រឈមមុខជាងគេនោះ គឺជម្ងឺជ្រូកត្រចៀក ក្រហម ដែលឲ្យប៉ះពាល់ដល់ជ្រូកដ៏ទៃ ទៀតក្នុងទ្រូង និងបានប្រើប្រាស់ថ្នាំបង្ការ ជម្ងឺការពារជានិច្ច។ បងស្រីបានបញ្ជាក់ថា ចំពោះតម្លៃកូនជ្រូក១ក្បាល គេទិញចាប់ ពី១០គីឡុឡើងទៅបានតម្លៃ១៤ម៉ឺន ឡើងទៅ ដែលគេយកទៅខ្វៃ ពិធីបុណ្យ មង្គលការជាដើម។ ចំណែកឯសាច់ជ្រូក ដែលថ្លឹងលក់វិញ ក្នុងបានតម្លៃ ៦.៥០០ រៀលក្នុងមួយគីឡូក្រាមដែលហៅថា ជ្រូកសាច់។

ជាមួយគ្នានោះ បងស្រី និច សូមសំណូមពរដល់អាជ្ញាធរជួយទប់ស្កាត់ការនាំចូលជ្រូកពីក្រៅប្រទេសផង ព្រោះបានធ្វើឲ្យ តម្លៃជ្រូកក្នុងស្រុកធ្លាក់មិនអាចទប់ទល់ នឹងការចំណាយបានគ្រប់គ្រាន់។ ហើយសូមបងប្អូមខ្មែរយើងគាំទ្រផលិតផល របស់យើងខ្មែរវិញ ព្រោះគ្មានការប្រើ ប្រាស់សារធាតុគីមីច្រើន ដូចជ្រូកដែល នាំចូលមកពីក្រៅប្រទេសឡើយ និងប៉ះ ពាល់ដល់សុខភាពដល់អ្នកបរិភោគទៀតផង៕ ហេង សូរិយា


ចែករំលែក៖