ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើនបានចេញច្បាប់ហាមជក់បារីនៅទីសាធារណៈ

ចែករំលែក៖

ការជក់បារីបានធ្វើឲ្យអ្នកជក់រហូតដល់ទៅជាង៦លាននាក់ស្លាប់ក្នុងមួយឆ្នាំៗនៅលើពិភពលោក។ នៅប្រទេសវៀតណាម ហ្វុីលីពីន ក៏ដូចជាប្រទេសដទៃទៀតក្នុង តំបន់មានអ្នកស្លាប់ដល់ទៅ១០០នាក់ក្នុងមួយថ្ងៃ។

ដើម្បីកាត់បន្ថយការជក់បារី និងផ្សែងបារីធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះអង្គការ សុខភាពពិភពលោក WTO បានសម្រេច ជ្រើសរើសយកថ្ងៃទី៣១ ខែឧសភា ជា រៀងរាល់ឆ្នាំ ជាថ្ងៃពិភពលោកគ្មានផ្សែង បារី។ សារសម្រាប់ទិវាគ្មានផ្សែងបារី ឆ្នាំ ២០១៧នេះ គឺអំពាវនាវដល់ប្រទេសទាំងអស់ជុំវិញពិភពលោកអនុវត្តទៅតាមសេចក្តីសម្រេចស្តីពីការគ្រប់គ្រងបារី។

កាលពីសតវត្សទី២០បារីបានសម្លាប់ មនុស្ស១០០លាននាក់នៅលើពិភព លោក។ WTO បានព្រមានថា ប្រសិនបើ មិនអនុវត្តជាបន្ទាន់ប្រកបដោយប្រសិទ្ធ ភាពទេនោះនឹងធ្វើឲ្យចំនួនអ្នកស្លាប់ ដោយសារបារីលើពិភពលោកកើនដល់ ៨០០លាននាក់នៅឆ្នាំ២០៣០ ហើយនៅក្នុងសតវត្សទី២១នេះនឹងមានអ្នកស្លាប់ ដល់ទៅ១ពាន់លាននាក់។

បារីមានសារធាតុជាង៤.០០០មុខផ្សេង គ្នា ក្នុងនោះមានជាង ២០០ជាសារធាតុប៉ះ ពាល់ដល់សុខភាព និងមានសារធាតុជាង៤០បង្កឲ្យមានជំងឺមហារីក។ សារធាតុនីកូទីនមាននៅក្នុងបារីជះឥទ្ធិពលដល់ខួរក្បាលអ្នកជក់។ នៅពេលជក់ សារធាតុនីកូទីន វានឹងចូលទៅក្នុងសួត ក្រោយមកធ្វើចរា ចរណ៍នៅក្នុងឈាម ហើយរយៈពេលត្រឹមតែ៧វិនាទីប៉ុណ្ណោះនឹងធ្វើចរាចរណ៍ដល់ ខួរក្បាល។

ដោយសារតែមានផលប៉ះពាល់ខ្លាំង បានជាប្រទេសជាច្រើនសម្រេចផាកពិន័យអ្នកដែលជក់បារីនៅទីសាធារណៈ ជាក់ ស្តែងប្រទេសហ្វុីលីពីនជាដើមប្រធានាធិបតីបានចេញច្បាប់ហាមប្រាមបើអ្នកណា បំពាននឹងត្រូវផាកពិន័យជាទឹកប្រាក់ ១០០ ដុល្លារ ហើយជាប់គុករយៈពេល៤ខែផង ដែរ។

កាលពីអតីតកាលលោក ឌុយទែរតេ ក៏ជាបុគ្គលម្នាក់ដែលធ្លាប់ជក់បារីខ្លាំងក្លា ម្នាក់ដែរ ប៉ុន្តែក្រោយពីគាត់មានរោគសញ្ញា ជំងឺស្ទះសម្ពាធឈាមមក គាត់ក៏លះបង់ តែម្តង។

សារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ថា លោកប្រធានា ធិបតី ឌុយទែរតេ បានដាក់បទបញ្ញត្តិយ៉ាងតឹងរុឹងបែបនេះ ព្រោះថា អ្នកដែលប្រព្រឹត្ត ខុសគឺជាអ្នកដែលប្រឆាំងនឹងច្បាប់ប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេសសមាជិកអាស៊ាន ដែលមានពលរដ្ឋដ៏មមាញឹកមួយនេះ។

បើតាមការបញ្ជាក់របស់លោក Ernesto Abella ដែលជាអ្នកនាំពាក្យមួយរូប របស់ ប្រធានាធិបតី ឌុយទែរតេ បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការហាមប្រាមនេះ គឺបានអនុវត្តដោយកំណត់ការជាប់ពន្ធនាគារអតិបរមារយៈពេល៤ខែ និងពិន័យជា ប្រាក់ ៥.០០០ប៉េសូ (រូបិយប័ណ្ណហ្វុីលី ពីន) ស្មើនឹង១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរាប់បញ្ចូលទាំងអ្នកជក់ខាងក្នុង និងខាងក្រៅទីសាធារណៈ។

បទបញ្ជានេះ ក៏បានហាមប្រាមទៅលើរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មស្តីអំពីថ្នាំ ជក់នានា ការបង្ហាញអំពីផលិតផលបារី ឬម្ចាស់ឧបត្ថម្ភជាដើម ត្រូវរងការពិន័យ ជាប្រាក់លើសពី ៤០០.០០០ប៉េសូ និង កម្រិតជាប់ពន្ធនាគារជាអតិបរមារយៈ ពេល៣ឆ្នាំ និងមិនត្រូវអនុញ្ញាតឲ្យប្រកបអាជីវកម្មទៀតផង៕ ម៉ែវ សាធី


ចែករំលែក៖