ភ្នំពេញ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់មហាជន គ្រាដែលតារាកំប្លែង លោក ជួង ជី ហៅនាយកុយ ប្រកាសថា នាងឃ្មឹប នឹងចូលរួមលេងកំប្លែងជាថ្មីជា មួយក្រុមលោកវិញនៅរសៀលថ្ងៃទី២០ ខែឧសភានេះ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ មួយរបស់ទូរទស្សន៍ CTN ។
បន្ទាប់ពីជួបរឿងបញ្ហាជីវិតដុនដាបមិននឹកស្មានដល់ពេលនេះនាងឃ្មឹបមាន ឱកាសចូលសម្តែងកំប្លែងជាថ្មីជាមួយក្រុមនាយកុយវិញហើយ បន្ទាប់ពីប្រធានក្រុម កំប្លែងនេះបានជួយពន្យល់ទៅកាន់នាយហុងឲ្យមានការយោគយល់។ នៅរសៀល ថ្ងៃនេះ នាងឃ្មឹបនឹងចូលសម្តែងកំប្លែងជាថ្មីនៅលើកញ្ចក់ទូរទស្សន៍CTN។
ក្រោយការពន្យល់និងសម្របសម្រួលរបស់លោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា ពេលនេះនាយ កុយព្រម ទទួលយកនាង ឃ្មឹបមកចូលក្រុមកំប្លែង របស់ខ្លួនដដែល។ មុនពេលសម្រេចទទួល យក ឃ្មឹប ចូលក្នុងក្រុមកំប្លែងរបស់ខ្លួនវិញ នាយ កុយ បានទំនាក់ទំនងទៅ នាយ ហុង ដាពន្យល់ហេតុផលដែលលោកព្រមទទួល យកអតីតតារាកំប្លែងរូបនេះចូលក្នុងក្រុម កំប្លែងវិញ។
បន្ទាប់ពីបានពន្យល់ហេតុផល ទៅហុងដារួចមកក៏យល់ព្រមឲ្យអតីតភរិយា ចូលក្រុមកំប្លែងរបស់ខ្លួនជាថ្មីតារាកំប្លែងនាយ កុយបានបញ្ជាក់ថា ឃ្មឹបនឹងចូលរួមសម្តែងកំប្លែងជាថ្មីក្នុងកម្មវិធី របស់ស្ថានីយទូរទស្សន៍CTNនៅវេលាម៉ោង១ នឹង៣០ នាទីថ្ងៃទី២០នេះ។
លោកថា ដើមឡើយ នាង រ៉េន សុធារីហៅនាង ឃ្មឹប បានថា នឹងវិលចូលសិល្បៈវិញនៅសប្តាហ៍ក្រោយ ប៉ុន្តែដោយលោកយល់ថាយូបន្តិចនិងចង់បង្ហាញទស្សនិកជនឆាប់បានឃើញវត្ត មាននាងនៅលើឆាកទើបលោកសម្រេចចិត្តឲ្យនាងចូលលេងកំប្លែងភ្លាមៗ នៅថ្ងៃនេះ ដោយនឹងសម្តែងរួមជាមួយអតីតស្វាមីនាង លោកហុងដាផងដែរ។
លោកថា វត្តមានរបស់នាងឃ្មឹបនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត នឹងសមត្ថភាពសម្តែងរបស់នាងដូចគ្រាមុនដែរ ហើយតាមរយៈការផ្តល់ ឱកាសឲ្យនាងឡើងឆាកជាថ្មី និងធ្វើឲ្យ នាងមានលទ្ធភាពតស៊ូរស់នៅមើលថែកូនទៅថ្ងៃអនាគត។ លោកក៏សំណូមពរឲ្យ អ្នកផលិតកម្មវិធីឬម្ចាស់ដើមការនិងកម្មវិធីផ្សេងៗមេត្តាជួយផ្តល់ឱកាសដល់នាង ឃ្មឹប ចូលរួមសម្តែងក្នុងកម្មវិធីនានាផងដែរ៕ វឌ្ឍនា