ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន បម្រើប្រជាជន កសាងប្រទេសជាតិ និងផ្តល់ឱកាស ដល់ប្រជាជនដោយគ្មានការរើសអើង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃទី២០ ខែឧសភាថា «គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន បម្រើប្រជាជន កសាងប្រទេសជាតិ និងផ្តល់ឱកាស ដល់ប្រជាជនដោយគ្មានការរើសអើង ។

គណបក្សប្រជាជន មានសមត្ថភាពពេញលេញក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសចាប់តាំងពីគំនរផេះផង់ ពីបាតដៃទទេរ រហូតដល់ប្រជាពលរដ្ឋមានអ្វីៗគ្រប់យ៉ាង!

នេះជាការពិត គឺមានងតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើអោយប្រទេសជាតិដ៏អភ័ព្វមួយនេះ មានសុខសន្តិភាព រីកចម្រើន និងងើបស្មើមុខមាត់លើឆាកអន្តរជាតិ!

អរគុណ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសយុវជន ដែលគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា!» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖