ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងអាយុ១៤ឆ្នាំបានសម្រេចជាច្រើងដង ធ្លាយដឹងដល់ម្តាយ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោកមេប៉ុស្តិ៍ឃំុអូរស្វាយបានបញ្ជូនខ្លួន បុរសម្នាក់ដែលជាឪពុកដែលបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់ខ្លួនមានអាយុជាង១៤ឆ្នាំ​ បានសម្រេចជាច្រើនលើកជាច្រើនសារ ឥឡូវបានបែកធ្លាយ ត្រូវបានប្រពន្ធប្តឹងទៅសមត្ថកិច្ចឱ្យចាប់វាយខ្នោះបញ្ជូនខ្លួនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ទីកន្លែងកើតហេតុស្ថិតនៅភូមិ កោះហិប ឃំុអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជិត ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទ និងជនរងគ្រោះត្រូវជាកូនស្រីបង្កើត អាយុ១៤ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា មុននឹងឈានទៅដល់ចាប់ខ្លួន គឺដោយសារតែជនសង្ស័យបានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីបង្កើតដដែលជាដដែលជាច្រើនលើកជាច្រើនសារ នៅផ្ទះក៏មាន ហើយនាំកូនស្រីជាជនរងគ្រោះទៅដាក់មងឆ្លៀតឱកាលចាប់រំលោភនៅលើកោះជារឿយៗ ដោយគំរាមមិនឲ្យប្រាប់នរណានោះទេ សូម្បីតែម្តាយ បើហ៊ានប្រាប់ អញ់អារ.កចោលទាំងអស់ ។

តែនៅពេលចាប់រំលោភចុងក្រោយនេះ កូនស្រីទ្រាំមិនបាន នូវការឈើចាប់នឹងពាក្យគំរាមពីឪពុកតិរច្ឆានបែបនេះទៀត ក៏លួចប្រាប់ម្តាយឱ្យជួយ ទើបធ្វើឱ្យមានការ បែកធ្លាយរឿងហ្នឹងតែម្តង ប្រពន្ធរបស់ជនសង្ស័យហ្នឹង ក៏បានដាច់ចិត្តលួចរាយការណ៍ទៅមេភូមិឲ្យជួយ លុះក្រោយមក លោកមេភូមិក៏បានផ្តល់ដំណឹងនេះទៅលោកមេឃុំ ក៏បានឲ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរស្វាយចុះធ្វើការរឿងនេះភ្លាមៗនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា។

លោកហម សាវួន ដែលជាមេប៉ុស្តិ៍ឃំុអូរស្វាយបានឲ្យដឹងថាៈ លោកបានដឹកនាំកម្លាំងចុះទៅដល់ផ្ទះជនសង្ស័យនៅចំណុចភូមិឃំុកើតហេតុខាងលើនោះ ដោយផ្អែកទៅលើសំដីក្មេងស្រីជនរងគ្រោះ និងម្តាយត្រូវជាប្រពន្ធជនសង្ស័យនោះ ទើបបានឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង រួចក៏បាននាំខ្លួនយកមកកាន់ប៉ុស្តិ៍រដ្ឋបាលអូរស្វាយ ដើម្បីសាកសួរធ្វើកំណត់ហេតុ លុះដល់ព្រឹកថ្ងៃទី២០ ខែឧសភាបានបញ្ជូនខ្លួនជនសង្ស័យខាងលើនោះមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅស្នងការដ្ឋាននៅឡើយទេ ដោយមន្ត្រីសមត្ថកិច្ចជំនាញនៅកំពុងរៀបចំកសាងសំណំុរឿងបន្ថែមដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីបន្តទៅតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖