ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរតាមបណ្តោយផ្លូវដែក ត្រូវរថភ្លើងកៀរ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី លើផ្លូវរថភ្លើង ស្ថិតនៅក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ រថភ្លើង កៀរមនុស្ស។

រថភ្លើង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានកៀរ មនុស្សម្នាក់ទាក់ទូររថភ្លើងខ្ទាតចេញពីលើផ្លូវរថភ្លើង ក្រោយពេលកើតហេតុរថភ្លើងក៏មិនបានឈប់ទេ។

ជនរងគ្រោះ ឈ្មោះ អីត ឌុល ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុ ។

ជនរងគ្រោះត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖