ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២៣ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៦-២០៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តដឹកកុងតឺន័រ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-6142 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អ៊ុយ ញ៉ុង បើកបរដោយឈ្មោះ ឌុល ភារុណ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា លុះរថយន្តមកដល់ចំណុចខាងលើ ស្រាប់តែជ្រុលចង្កូតធ្លាក់ផ្លូវខាងឆ្វេងដៃក្រឡាប់ កៀប អ្នកបើកបរស្លាប់ក្នុងរថយន្តតែម្តង ។ ករណីនេះ សមត្ថកិច្ច ដាក់ការសង្ស័យថា៖ ជនរងគ្រោះងងុយដេក ៕ ឆ្លាម សមុទ្រ