ខេត្តកំពង់ធំ៖ ភ្លើងបានឆេះហ៊ីងកុងម៉ាក្នុងផ្ទះជាប់នឹងផ្សារស្ទឹងសែន ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លតទាន់ កុំអីឆេះស្ទឹងសែនខ្ទេច ។
ហេតុការណ៍នេះកើតហេតុនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២១និង០៤នាទី នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឆេះឈ្មោះ ជាវ ធី ហៅ យីវ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។
ប្រភពអ្នកជិតខាងបានបន្តថា ពេលឃើញឆេះហុយផ្សែងខ្លាំងម្ចាស់ផ្ទះភ័យស្រែកហៅឲ្យគេជួយ ពលរដ្នផ្អើល មកជួយពន្លត់ យ៉ាងសស្រាក់ សស្រាំ។ ទន្ទឹមនោះកម្លាំងប្រជាការពារ បានយកចិត្តទុកដាក់សហការ និងរាយការណ៍ជាសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែន ជួយពន្លត់ទាន់ពេលវេលា ដោយបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យកម្លាំងនគរបាលក្រុងស្ទឹងសែន កម្លាំងអគ្គីភ័យខេត្ត និងកម្លាំងប្រជាការពារ រួមគ្នាជាមួយប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា មិនបណ្ដាលឲ្យមានការខូចខាតបាត់បង់សម្ភារអ្វីធំដុំឡើយ ៕ ប៊ុន រិទ្ធី