ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់រឹបអូសថ្នាំញៀន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ និងថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ចាប់ខ្លួនបាន កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន។

ជនសង្ស័យខាងលើ មានឈ្មោះ ង្វៀង យ៉ាំងដាប ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរជួសជុលចង្ក្រានហ្គាស ។

ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ដែលគេទិញយកទៅប្រើប្រាស់ និងម៉ូតូសង់ កូរ៉េ ពណ៌ក្រហមមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប៉ាក កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាត់ការតាមច្បាប់បន្ត៕ ប្រាថ្នា


ចែករំលែក៖