ព័ត៌មានទាន់ហេតុការណ៍៖

៣នាក់ជិះ​ម៉ូតូឌុប​គ្នាត្រូវជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ រួច​ទាញ​កាំបិត​កាប់​ចំក​ញ្ចឹ​ងក

ចែករំលែក៖

ខេត្តព្រៃវែង៖ កាលពី​វេលា​ម៉ោង៨និង១៥នាទី​យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ចំណុច​ស្ពាន​ប្រឡាយ​ចិន ផ្លូវជាតិ​លេខ៨អា ស្ថិតក្នុង​ភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជនរងគ្រោះ៣នាក់ជិះ​ម៉ូតូឌុប​គ្នាត្រូវជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ រួច​ទាញ​កាំបិត​កាប់​ចំក​ញ្ចឹ​ង ក មួយ​កាំបិត ។

មុនពេល​កើតហេតុ ជនរងគ្រោះ​មាន​គ្នា៣នាក់ ជិះ​ម៉ូតូ​មួ​គ្រឿង​ពី​លិចទៅ​កើត មកដល់​ពាក់​កណ្ដាលផ្លូវ​ត្រង់ចំណុច​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ២នាក់ ជិះ​ម៉ូតូ​គ្រឿង​មិន​ស្គាល់ បានធ្វើ​សកម្មភាព​កាប់​ពីក្រោយ បណ្ដាល​ឲ្យ​យុវជន​ជិះ​ក្រោយ​ត្រូវ​មួយ​កាំបិត​ចំក​ញ្ចឹ​ង ហើយ​ជនសង្ស័យ​បាន​ជិះ​គេចខ្លួនបាត់​តែម្ដង។

ជនរងគ្រោះ​ឈ្មោះ ផៃ គាក់ ភេទ​ប្រុស អាយុ២៣ឆ្នាំ ជា​អ្នក​ឌុប ២ឈ្មោះ​រិ​ន លាក់ ភេទ​ប្រុស អាយុ២៣ឆ្នាំ និង​ឈ្មោះ សាន សាក់ ភេទ​ប្រុស អាយុ១៦ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ត្រូវ​មួយ​កាំបិត​ចំ​កញ្ចឹងក។ អ្នក​ទាំងបី រស់នៅ​ភូមិ​គក ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

ក្រោយពេល​កើ​ក​ហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ស្រុក​ស្វាយ​អ​ន្ទ​រ ៕ សហការី


ចែករំលែក៖