ក្របខ័ណ្ឌបាល់ទាត់អាជីពធំៗរបស់អឺរ៉ុបបានបិទរដូវកាលឆ្នាំ២០១៦-២០១៧ នៅក្នុងប្រទេសរៀងៗខ្លួន។ ថ្ងៃនេះសារព័ត៌មាននគរវត្តសូមសង្ខេបក្រុមដែល ជាម្ចាស់ជើងឯកនិងកីឡាករដែលស៊ុតបាល់បានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌធំៗមួយចំនួន ដូចខាងក្រោម៖
1.ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ក្លិបតោខៀវChelsea គឺជាម្ចាស់ជើងឯក ហើយខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Spurs ស៊ុតបាន២៩គ្រាប់ច្រើនជាងគេបង្អស់។ ចំណែកលេខ២គឺកីឡាករ Romelu Lukaku របស់ Everton មាន២៥គ្រាប់ និងលេខ៣កីឡាករ Alexis Sánchez របស់ Arsenal មាន២៤គ្រាប់ ។
2.ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga ឯណោះវិញ ក្លិបBayern Munich បានគ្រងជើងឯ កប៉ុន្តែខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Borussia Dortmund ជាអ្នករកគ្រាប់បានច្រើនជាងគេមាន៣១គ្រាប់។ កីឡាករអន្តរជាតិប៉ូឡូញ Robert Lewandowski របស់ Bayern Munich ទទួលចំណាត់ថ្នាក់លេខ២មាន៣០គ្រាប់ ខណៈ ដែលលេខ៣គឺកីឡាករ Anthony Modeste របស់ FC Köln មាន២៥គ្រាប់។
3.Real Madridបានឈ្នះជើងឯកនៅអេស្ប៉ាញ La Liga ។ ចំណែក ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi របស់ Barcelona រកបានគ្រាប់បាល់ច្រើនជាងរហូតដលទៅ៣៧គ្រាប់ ហើយមិត្តរួមក្រុមគាត់ម្នាក់ទៀត Luis Suárez ឈរលេខ២មាន២៩គ្រាប់។ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ Real Madridឈរលេខរៀងទី៣ មាន២៥គ្រាប់។
4.ក្របខ័ណ្ឌកំពូលរបស់បារាំង ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani របស់ PSG រកបាន ៣៥គ្រាប់ឈរលេខ១ លេខ២បានទៅលើកីឡាករ Alexandre Lacazette របស់ Lyon មាន២៨គ្រាប់ និងលេខ៣គឺ Falcao របស់ Monaco មាន២១គ្រាប់។
5.ក្រុមFeyenoord ជាម្ចាស់ជើងឯកនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសហុល្លង់ ដោយខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក N. Jørgensen របស់ក្លិបនេះផ្ទាល់រកគ្រាប់បាល់ច្រើនជាងគេបាន២១គ្រាប់។ លេខ២បានទៅលើកីឡាករហុល្លង់ R. van Wolfswinkelរបស់ ក្លិបVitesseរកបាន២០គ្រាប់ ហើយកីឡាករ S. Armenterosរបស់ក្លិប Heraclesឈរលេខ៣រកបាន១៩គ្រាប់។
6.ក្នុងក្របខ័ណ្ឌព័រទុយហ្គាល់ Primeira Liga ក្លិបBenficaជាម្ចាស់ជើងឯករដូវកាលនេះ តែកីឡាករសញ្ជាតិហុល្លង់ B. Dost របស់ក្លិបSporting CP រកគ្រាប់បាល់បានច្រើនជាងគេរហូតដល់ទៅ៣៤គ្រាប់។ លេខ២បានទៅលើកីឡាករប្រេស៊ីល Tiquinhoរបស់ក្លិប Porto រកបាន១៩គ្រាប់។ លេខ៣គឺក្រិក K. Mitroglou របស់ក្លិបBenficaរកបាន១៦គ្រាប់។
7.ក្របខ័ណ្ឌអ៊ីតាលីSerie A ក្រុមសេះបង្កង់Juventus បានឡើកពាន៦ឆ្នាំជាប់ៗគ្នា។ កីឡាករEdin Dzeko របស់ Roma រកបាន២៨គ្រាប់ កីឡាករDries Mertens របស់ Napoli រកបាន២៧គ្រាប់និងកីឡាករAndrea Belotti របស់ Torino រកបាន២៥គ្រាប់។ ដោយសារតែនៅសល់មួយប្រកួតសម្រាប់ក្របខ័ណ្ឌនេះ ទើបចំនួនគ្រាប់បាល់របស់កីឡាករកំពូលទាំង៣អាចនឹង ប្រែប្រួលនៅក្នុងថ្ងៃបិទរដូវកាល ៕ ដេវីត