ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាំម្ចាស់គ្រឿង​សំអាង​ខុសច្បាប់​ពីមិល្សមិញ ​មកឆែកឆេរឃ្លាំងមួយកន្លែងទៀត សង្កាត់ទួលស្វាយព្រៃ១ ​ខណ្ឌ​ចំការមន​

ចែករំលែក៖

ភ្នំពេញ​៖ ​នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ​ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បាននាំខ្លួនម្ចាស់គ្រឿង​សំអាង​ខុសច្បាប់​ពីមិល្សមិញ ​មកឆែកឆេរឃ្លាំងមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាត​នៅផ្ទះលេខ២៦Eoផ្លូវលេខ៣៧៤សង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាននិងប្រធានក្រុមប្រនិបត្តការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចំរុះ ។ ម្ចាស់ផ្ទះមានឈ្មោះ ហុឹម ទូចភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤A តាមផ្លូវលេខ៣៥៨ ស្ថិតនៅក្រុម៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ស រស្មី


ចែករំលែក៖