ក្លិបយក្សរបស់ប្រទេសស្កុតឡេនCelticបានបញ្ចប់រដូវកាល យ៉ាងល្អឥតខ្ចោះដោយមិនធ្លាប់ចាញ់ទាល់តែសោះក្នុងក្របខ័ណ្ឌស្កុតឡេន Premier League។
ឆ្លងកាត់៣៨ប្រកួត ក្រុមCelticដែលដឹកនាំដោយលោកBrendan Rodgersអតីតអ្នកចាត់ការក្រុមLiverpoolឈ្នះ៣៤ប្រកួតនិងស្នើ៤ប្រកួតហើយមានពិន្ទុលើសក្រុមលេខ២រហូតដល់ទៅ៣០ពិន្ទុ។
អ្វីដែលពិសេសជាងនេះទៅទៀតសម្រាប់ក្រុមCelticគឺពួកគេ នៅមានឱកាសឈ្នះពាន៣ក្នុងរដូវកាលនេះដោយពួកគេត្រូវ ប៉ះក្រុម Aberdeen ក្នុងកម្មវិធីScottish Cupវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ។
លោកBrendan Rodgersអ្នកចារទូរទៅក្រុមCelticនិយាយថា “វាគឺជា ជោគជ័យធំបំផុតសម្រាប់កីឡាកររបស់យើង។ ពួកគេបាន សាងកេរ្តិ៍ឈ្មោះរបស់ពួកគេនៅក្នុងប្រវត្តិសាស្រ្តក្លិប។ ពួកយើង បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងដើម្បីបំបែកកំណត់ត្រាថ្មីបន្ថែមទៀត” ៕ ដេវីត