ព័ត៌មានទាន់ហេតុការណ៍៖

អ្វីៗក៏អាចប្រែប្រួលបានដែរ Novak Djokovic របូតពានពីកីឡាករវ័យក្មេង

ចែករំលែក៖

អតីតកីឡាករលំដាប់លេខ១ពិភពលោកនិងបច្ចុប្បន្នឈរលេខ២Novak Djokovicបាត់បង់ឱកាសកាន់ពានរង្វាន់អ៊ីតាលី Open បន្ទាប់ពីចាញ់កីឡាករវ័យក្មេងអាល្លឺម៉ង់Alexander Zverevនៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករAlexander Zverevដែលមានវ័យទើបតែ២០ឆ្នាំបានយក ឈ្នះលើកីឡាករវ័យ៣១ឆ្នាំNovak Djokovicក្នុងលទ្ធផល 6-4, 6-3នៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី។

ជ័យជម្នះនឹកស្មានមិនដល់នេះ ក៏បានធ្វើឲ្យយុវជនវ័យ២០ឆ្នាំខាងលើក្លាយជាអ្នកវាយតេន្នីសក្មេងបំផុតក្នុងការប្រកួតកម្រិត Masters 1000 បន្ទាប់ពី Djokovic ធ្វើបាននៅ Miami ឆ្នាំ២០០៧។

ដោយឡែក ចាប់ពីតាំងពីឈ្នះពានរង្វាន់ French Open ឆ្នាំទៅមិញ Djokovic បានជួបបញ្ហារបួស និង បាត់បង់ទំនុកចិត្តយ៉ាងច្រើន ដែលធ្វើឲ្យគេធ្លាក់ចុះសមត្ថភាព បើប្រៀបទៅនឹងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រោយពីបរាជ័យកីឡាករNovak Djokovicក៏បានជ្រើសរើសយក លោកAndre Agassiមកធ្វើជាគ្រូបង្វឹកថ្មី។ ពួកគេទាំងពីរនាក់នឹងហ្វឹកហាត់ជាមួយគ្នានៅក្នុងទីក្រុង បារីសប្រទេសបារាំងដើម្បីដណ្តើមជើងឯកបារាំងOpenដែលនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី២៨ ខែឧសភានេះ៕ ដេវីត


ចែករំលែក៖