ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់ ៖ គោលដៅអាមេរិក គឺគំរាមកំហែងនិងបំភ័យអុីរ៉ង់ដើម្បីលក់អាវុធឲ្យបានច្រើននៅតំបន់អារ៉ាប់

ចែករំលែក៖

ការទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង អីុស្រាអែលនាពេលនេះប្រធានាធិបតីអាមេរិកបាន លើកឡើងថា អីុរ៉ង់គឺជាអ្នក គំរាមកំហែង និងគាំត្រដល់ក្រុមភេរវកម្ម គឺជាគោលដៅរបស់អាមេរិកដើម្បីលក់អាវុធទៅកាន់តំបន់នោះឲ្យបានកាន់តែច្រើន ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ខណៈពេល កំពុងស្ថិតនៅក្នុងទីក្រុង រីយ៉ាដ របស់អារ៉ា ប​៊ីសាអ៊ូឌីត លោក ដូណាល់ ត្រាំ ប្រធានា ធិបតីអាមេរិក បានចង្អុលចំៗទៅកាន់ អុីរ៉ង់ថា កំពុងបង្កអស្ថិរភាព និងធ្វើឲ្យ កោលាហលជាខ្លាំង នៃទូទាំងប្រទេស នៅតំបន់មជ្ឈិមបូព៌ា ក្នុងពេលដែល ប្រធា នាធិបតីអាមេរិករូបនេះ ថ្លែងសុន្ទរកថានៅកាន់មេដឹកនាំប្រទេសអ៊ិស្លាមធំៗទាំង ៥៥ប្រទេស ។

ជាមួយគ្នានោះដែរ លោក ត្រាំ បាន​និយាយដោយផ្អែកតាម សេចក្តីប្រកាស ព័ត៌មាន របស់សេតវិមានថា «រាប់តាំង ពីប្រទេសលីបង់ ដល់អុីរ៉ាក់ និងយេម៉ែន ប្រទេសអុីរ៉ង់ បានផ្តល់មូលនិធិ សព្វាវុធ និងហ្វឹកហាត់ ដល់ពួកភេរវករ, ពួកឧទ្ទាម និងក្រុមជ្រុលនិយម ផ្សេងទៀតដែលទំាងនេះបានបំផ្លាញនិងបង្កចលាចលយ៉ាងខ្លាំងទូទាំងតំបន់ទំាងមូល។ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ អុីរ៉ង់បានឧត្ថម្ភរហូត ដល់ជម្លោះផ្នែកនិកាយ និងដល់ក្រុម ភេរវករ។

ក្រសួងការបរទេសអុីរ៉ង់ បានចេញ សេចក្តីថ្លែងការណ៍មួយថា ប្រធានាធិប តីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ មានចេតនាចោទ ប្រកាន់រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ថា កំពុងឧបត្ថម្ភដល់ពួកភេរវករ ជ្រុលនិយមនៅក្នុងប្រទេសមជ្ឈិមបូព៌ា ដើម្បីជាការបំបះបំបោរ ដល់ក្រុមប្រឆាំង នឹងប្រទេសអុីរ៉ង់ ប្រយោជន៍អាមេរិកអាចលក់អាវុធមកក្នុងតំបន់កាន់តែដាច់ ។

យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួង ការបរទេសអុីរ៉ង់គឺលោក Bahram Qassemi ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់​ពីលោកដូណាល់ ត្រាំ ចុះកិច្ចព្រមព្រៀង លក់អាវុធទៅឲ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលជាគូប្រជែងរបស់អុីរ៉ង់ ក្នុងទំហំទឹក ប្រាក់ ១១០ពាន់លានដុល្លារថា «ជាថ្មីម្តង ទៀត លោក ដូណាល់ ត្រាំ បានចោទ ប្រកាន់ តាមបែបច្រំដែលៗ គ្មានមូលដ្ឋាន មកលើអុីរ៉ង់ ។ ប្រធានាធិបតីអាមេរិក បានលើកទឹកចិត្ត ដល់បណ្តាប្រទេសនៅ តំបន់មជ្ឈិមបូព៌ា ដែលជាប្រទេស ប្រឆាំង នឹងអុីរ៉ង់ ដើម្បីទិញអាវុធកាន់តែច្រើនថែមទៀតពីខ្លួន» ៕ ម៉ែវ សាធី


ចែករំលែក៖