ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រធានាធិបតីហ្វុីលីពីនធ្វើទស្សនកិច្ចនៅរុស្ស៊ី គឺដើម្បីចរចាទិញអាវុធ?

ចែករំលែក៖

តាមការលើកឡើងរបស់ក្រុមអ្នកវិភាគ បានបញ្ជាក់ថា ប្រធានាធិបតីហ្វីុលីពីន ដែលកំពុងបំពេញទស្សកិច្ចនៅប្រទេស រុស្ស៊ី គឺក្នុងគោលដៅ មិនត្រឹមតែទិញអាវុធ ប៉ុណ្ណោះទេ គឺចង់បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងយោធាទៀត ផង។

កាលពីថ្ងៃទី ២២ខែឧសភា ប្រធានា ធិបតីហ្វីុលីពីនបានចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីដោយជួបពិភាក្សាជាមួយប្រធានាធិបតីរុស្សុីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ យោធា ទ្វេភាគី។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន RT ប្រធានាធិបតីហ្វីុលីពីនបញ្ជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺខិតខំបង្កើនទំនាក់ទំនង ទ្វេភាគីឲ្យកាន់តែប្រសើរឡើង។

ហ្វីុលីពីនបានក្លាយជាប្រទេសឯករាជ្យ ពេញលេញនៅឆ្នាំ១៩៤៦ ក្រោយរយៈ​ពេល​ខ្លីដែលត្រូវជប៉ុន គ្រប់គ្រងក្នុងសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែអាមេរិកនៅតែ មានវត្តមានយោធានៅក្នុងប្រទេសនេះ ក្រោយពេលដែលប្រធានាធិបតី ឌុយទែរតេឡើងកាន់តំណែងប្រធានាធិបតីកាលពីខែកក្កដាឆ្នាំ២០១៦។ ចាប់តាំងពីពេលលោកឌុយទែរតេឡើងកាន់តំណែង មកគោលនយោបាយការបរទេសរបស់ប្រទេសនេះបានផ្លាស់ប្តូរទាំងស្រុង ដោយបោះបង់ អាមេរិក អឺរ៉ុប ងាកទៅរកចិននិងរុស្ស៊ីវិញ ។

ការងាករេរបស់ប្រធានាធិបតីហ្វីុលីពីនពិតជាទទួលបានផលប្រយោជន៍ជាច្រើន នឹកស្មានមិនដល់។ ជាក់ស្តែង អាមេរិកមិនលក់កាំភ្លើងឲ្យហ្វីុលីពីនដោយសារតែ​សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរតេ បានសម្លាប់មនុស្សច្រើន ។ ​ ប៉ុន្តែចិនបែរជាឲ្យអាវុធទទេដោយមិនគិតប្រាក់។ មួយវិញទៀត អឺរ៉ុប ផ្តល់ជំនួយឲ្យហ្វីុលីពីនតែប្រមាណ២០០លានដុល្លារ ប៉ុណ្ណោះ ហើយបញ្ជាឲ្យធ្វើនេះធ្វើនោះ ចំណែកចិនវិញឲ្យដល់ជាង១ពាន់លាន ដុល្លារ ។ ទាំងនោះហើយទើបប្រធានាធិបតីហ្វីុលីពីនមិនយកប្រាក់ចំនួយពីអឺរ៉ុបវិញ។

មន្រ្តីអ្នកនាំពាក្យរបស់លោកប្រធានា ធិបតីឌុយទែរតេបានឲ្យដឹងថា កាលពី ពេលកន្លងទៅនេះ កញ្ចប់ថវិកាជំនួយខ្លះ របស់សហភាពអឺរ៉ុប ត្រូវបានហ្វីុលីពីន បដិសេធរួចទៅហើយ ដោយសារតែជំនួយនេះមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌដែលហ្វីលីពីន មិនអាចទទួលយកបាន ហើយនៅពេលនេះលោកប្រធានាធិបតីឌុយទែរតេ បានចេញសេចក្តីសម្រេចជាទូទៅថានឹង ឈប់ទទួលនូវរាល់ជំនួយ ដែលអាចឲ្យ សហភាពអឺរ៉ុបយកធ្វើជាមធ្យោបាយក្នុងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង របស់ហ្វីុលីពីន។

គួរបញ្ជាក់ថា ក្នុងចំណោមប្រទេស ដែលផ្តល់ជំនួយទៅឲ្យហ្វីលីពីន សហភាព អឺរ៉ុបឈរនៅលំដាប់ទី៨ ដោយបានផ្តល់ ជំនួយដល់ហ្វីលីពីនចំនួន ២១៧លាន ដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅនេះ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ គេនៅតែមិនទាន់អាចដឹងប្រាកដនៅឡើយថា សេចក្តីសម្រេចឈប់ទទួលជំនួយពីសហភាពអឺរ៉ុបនៅពេលនេះ អាចនឹងប៉ះពាល់ក្នុងទំហំទឹកប្រាក់ប៉ុនណា?

យោងតាមមន្រ្តីអ្នកនាំពាក្យរបស់លោកឌុយទែរតេការសម្រេចបញ្ឈប់ទទួលជំនួយ ពីសហភាពអឺរ៉ុបនេះ គឺមិនរាប់បញ្ចូលនូវ កញ្ចប់ថវិកាជំនួយមនុស្សធម៌នោះទេ។ ក៏ ប៉ុន្តែ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំទីក្រុងម៉ានីល បានអះអាងថា ការសម្រេច របស់លោកឌុយទែរតេនឹងធ្វើឲ្យប៉ះពាល់ ដល់ទឹកប្រាក់ជំនួយ រហូតដល់ទៅ ២៥០ លានអឺរ៉ូ (ប្រហែល ២៧៨លានដុល្លារ​អាមេរិក)។

នៅក្នុងពេលជាមួយគ្នានោះ រឿងដែលធ្វើឲ្យកាន់តែច្របូកច្របល់ថែមទៀត គឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហ្វីុលីពីនបានលើកឡើងថា ការណ៍ដែលលោកឌុយទែរតេ ប្រកាសឈប់យកជំនួយពីសហភាពអឺរ៉ុបនៅពេលនេះ គឺគ្រាន់តែជាប្រតិកម្មតបទៅនឹងការរិះគន់របស់សហភាពអឺរ៉ុបតែ ប៉ុណ្ណោះ ហើយថា សេចក្តីសម្រេចនេះ អាចនឹងត្រូវលោកឌុយទែរតេដកចេញមកវិញនៅថ្ងៃខាងមុខ។

ទស្សនកិច្ចទៅកាន់រុស្សុីរបស់ប្រធានាធិបតីហ្វុីលីពីនអាច នឹងពន្យារទៅដល់៥ថ្ងៃ ដែលបញ្ជាក់ពីការស្តារបានល្អមែនទែន នូវទំនាក់ទំនង ហ្វីុលីពីន-រុស្ស៊ី ក្រោយ ពីលោក ឌុយទែរតបានឡើងកាន់អំណាច កាលពីចុងខែមិថុនាឆ្នាំ២០១៦។ តាំងពី ពេលនោះមក លោកប្រធានាធិបតី ហ្វីុលីពីន បានដាក់ទិសដោះស្រាយទៅវិញ នូវសម្ពន្ធភាពជាមួយនឹងអាជាអតីត ចៅហ្វាយអាណានិគមរបស់ខ្លួន ដែល ត្រូវគាត់ចោទថា លាក់ពុត និងជាមេស ម្លុត។

នៅថ្ងៃព្រហស្បតិ៍ ទី២៥ ឆ្នាំឧសភា ដែលលោក ឌុយទែរតេ នឹងត្រូវទទួលជួបដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលលោក ឌុយទែរតេ ផ្ទាល់ ធ្លាប់បានចាត់ទុកជា វីរបុរសសំណព្វ របស់គាត់។ លោកឌុយទែរតេ ក៏ធ្លាប់ និយាយអំពី ចំណងពិសេសរវាងរូបគាត់ នឹង លោកពូទីន ដែលមានចំណូលចិត្ត​ដូចគ្នាខាងបរបាញ់ និង ខាងស្រឡាញ់ កាំភ្លើង។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពី ថ្ងៃ សុក្រ ទី១៩ឧសភា លោកប្រមុខរដ្ឋ​ហ្វីុលីពីន បានពន្យល់បំភ្លឺថាអាទិភាពមួយ នៃការធ្វើដំណើររបស់គាត់ទៅកាន់រុស្ស៊ី គឺដើម្បីទិញ គ្រាប់បែករុស្ស៊ីបញ្ជាពីចម្ងាយ សម្រាប់ប្រយុទ្ធទល់នឹង ពួកសកម្មជន​អ៊ិស្លាមនិយម នៅប៉ែកខាងត្បូងប្រទេស។ តាមសម្ដីគាត់ ហ្វីលីពីន មានមិនខ្វះទេ គ្រាប់បែក ដែលប្រាជ្ញា ប៉ុន្តែ វានៅចាញ់ គ្រាប់បែករុស្ស៊ីបញ្ជាពីចម្ងាយ ដែលប្រតិ​បត្តិការត្រូវចំទីដៅក្នុងកម្រិតខ្ពស់។

អស់ជាច្រើនសិបឆ្នាំ សហរដ្ឋអាមេរិក បានដើរតួជា អាណាព្យបាលចម្បង របស់​ហ្វីុលីពីន ស្របនឹងសន្ធិសញ្ញាទ្វេភាគី ស្តី អំពីការការពារគ្នាទៅវិញទៅមក។

លោក ឌុយទែរតេ បានកាត់បន្ថយចំនួន លំហាត់សឹកប្រចាំឆ្នាំរួមគ្នាហ្វីុលីពីន-អាមេរិកាំង ដោយថែមទាំងស្នើ ឲ្យសហរដ្ឋ​ អាមេរិកអា ដកកងទ័ពចេញ ពីហ្វីលីពីន ផងដែរ។មុននឹងចេញដំណើរមកបំពេញ ទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីុលីពីន ឌុយទែរតេ ក្នុងពេលសម្ភាសន៍ ទៅកាន់​អ្នកកាសែតរុស្ស៊ី បានថ្លែងជាអាទិ៍ថា ៖ តាំងពីក្នុងសម័យឃោសនាបោះឆ្នោតម៉្លេះ ខ្ញុំបានសន្យាថា នៅលើដែនដីប្រទេសខ្ញុំ នឹងពុំមានមូលដ្ឋានយោធាបរទេសអ្វីណាទៀតឡើយ៕ ម៉ែវ សាធី


ចែករំលែក៖