ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃ ទ្រង់ទ្រាយធំ ដែល កើតឡើង នៅតំបន់ ភាគអាគ្នេយ៍ របស់ កូរ៉េខាងត្បូង បាន បណ្តាល ឱ្យ មនុស្ស២២ នាក់ស្លាប់ និង១៩នាក់រងរបួស

ចែករំលែក៖

   អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖   តាម ការផ្សាយដំណឹង នៃ ក្រសួង ចំណាត់ការ សន្តិសុខ សម្រាប់ ឆ្លើយតប នឹង គ្រោះមហន្តរាយ មជ្ឈិម របស់កូរ៉េ ខាត្បូង នៅថ្ងៃទី២៦ ខែមីនា ឱ្យដឹងថា ចាប់ពី រសៀលថ្ងៃទី២៥ ដល់ព្រឹក ថ្ងៃទី២៦ ខែ មីនា ចំនួនអ្នកស្លាប់ ក្នុង ហេតុការណ៍ ភ្លើងឆេះព្រៃ ដែល កើតឡើង នៅ តំបន់ភាគ ខាងជើង នៃ ខេត្ត Gyeongsangnam-do បានឡើងដល់ ១៨នាក់ និងមាន មនុស្ស ១៩នាក់ ទៀត រងរបួស ក្នុង នោះ អ្នករងរបួស ធ្ងន់មានចំនួន ៦នាក់ ។  

គេហទំព័រ «CCFR China state-controlled media » បូករួម ទាំង ភ្នាក់ងារ ពន្លត់ អគ្គិភ័យ បួននាក់ដែល បាន ស្លាប់ បាត់បង់ជីវិត នៅពេល ពន្លត់ភ្លើង ឆេះព្រៃ ក្រុង Sancheong ខេត្ត Gyeongsangnam-do កាល ពីថ្ងៃទី២២ ខែមីនាកន្លង ទៅនេះ ភ្លើងឆេះព្រៃ ដែលកើត ឡើង នៅតំបន់ ភាគ អាគ្នេយ៍របស់ កូរ៉េខាង ត្បូងលើកនេះ បាន បណ្តាលឱ្យ មនុស្ស២២នាក់ ស្លាប់បាត់ បង់ជីវិត ហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖