អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៥ ខែ មីនា សភាជាន់ទាបនីតិកាល ថ្មី នៃប្រទេស អាល្លឺម៉ង់ បានបង្កើតឡើងជា ផ្លូវ ការ ព្រម ទាំង បើក ធ្វើ កិច្ច ប្រជុំ ពេញអង្គ លើក ដំបូង ។ តាម ទម្លាប់ បន្ទាប់ពី សភាជាន់ទាបនីតិកាល ថ្មី នៃប្រទេស អាល្លឺម៉ង់ត្រូវ បាន បង្កើតឡើង រដ្ឋាភិបាល អាណត្តិមុន ក៏ត្រូវ បាន បញ្ចប់អាណតិ្តផង ដែរ ។ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល លោក Olaf Scholz នាយក រដ្ឋមន្ត្រី អាល្លឺម៉ង់ និង មន្រ្តីរដ្ឋាភិបាល ផ្សេងទៀត ទទួលបាន លិខិតបញ្ចប់ មុខតំណែង របស់ លោក Frank-Walter Steinmeier ប្រធានាធិបតី អាល្លឺម៉ង់ ។
គេហទំព័រ «CCFR China state-controlled media » ប៉ុន្តែ ដោយ មក ពី រដ្ឋាភិបាល អាណត្តិ ថ្មី នៅមិន ទាន់ បង្កើត ឡើង ដូច្នេះ តប តាម សំណូមពរ របស់ លោក Frank-Walter Steinmeier លោក Olaf Scholz និង មន្ត្រីរដ្ឋាភិបាល ផ្សេង ទៀត នឹង បន្ត បំពេញការងារ រហូត ដល់ រដ្ឋាភិបាល ថ្មី ត្រូវ បង្កើត ឡើង។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ បក្ស សហព័ន្ធ និងបក្ស សង្គម ប្រជាធិបតេយ្យ របស់ ប្រទេស អាល្លឺម៉ង់ នៅតែ ឋិត ក្នុង ដំណាក់កាល ធ្វើ ការ ចរចា អំពី ការ បង្កើត រដ្ឋាភិបាល ថ្មី ដដែល ៕
ដោយ ៖ សិលា