ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកម៉ូតូ បណ្តាល​ឲ្យរបួសធ្ងន់ទាំងសងខាងនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍​ពីនគរបាល​ស្រុកព្រៃនប់​បានឲ្យដឹង​ថា យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧​ វេលាម៉ោង២០និង៤០នាទី ផ្លូវជាតិ​លេខ៤ ចន្លោះបង្គោល​គីឡូម៉ែត្រលេខ១៦៦ និងលេខ១៦៧ ភូមិតានៃឃុំ ជើងគោស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយ​កើតឡើង បង្ក​ដោយ រថយន្តមួយគ្រឿងម៉ាកប៉ាចេរ៉ូ ពណ៍ទឹកប៉ិច ពាក់ស្លាក់លេខ កំពង់ស្ពឺ ២A ០២៩៥ អ្នកបើកបរ ឈ្មោះ ទឹម ខារ៉ុមសា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ១១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងបួសស្រាល កំពុងសម្រាកព្យាបាលនៅគ្លីនិច (ពេទ្យសុទ្ធ) វាលរេញ រួមដំណើរ២ នាក់ ឈ្មោះលីម ដាលីស ភេទ ស្រី (ប្រពន្ធ) អាយុ ២៨ឆ្នាំ និងកូន លីម ដេវីត ភេទប្រុស អាយុ៥ខែ មិនមានរងរបួសទេ។

ប្រភពបន្តថា រថយន្តធ្វើដំណើរពីភ្នំពេញមកខេត្តព្រះសីហនុ ដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង បើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ អ្នកបើកម៉ូតូ ហុងដា Dream C១២៥ ពណ៌ខ្មៅ សេរី២០១៧ អត់ស្លាកលេខ រងរបួសបាក់ជើងទាំង២ និងបាក់ដៃឆ្វេង ឈ្មោះង៉ែត ក្តឹប អាយុ២៨ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

មធ្យោបាយទាំងសងខាង សមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំការ​ដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖