ភ្នំពេញ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះ បើកសវនាការរឿងក្ដីមន្ត្រីអាដហុក៤រូប ដែលប្តឹងប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួន៦ខែទៀត ។
ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណសាលាឧទ្ធរណ៍ទេ ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ដែលមានលោកនី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ម្នាក់ផង ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។
តុលាការចោទប្រកាន់ពួកគេពីបទសូកប៉ាន់សាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ៕ ចេស្តា