ក្រុមសេះបង្កង់ Juventus បានសម្រេចចិត្តទិញខ្សែបម្រើ Juan Cuadrado ជាកីឡាករពេញសិទ្ធិរបស់ខ្លួនតែម្តងក្នុងតម្លៃខ្លួន១៧លានផោន។
កីឡាករអន្តរជាតិកូឡុំប៊ីវ័យ២៨ឆ្នាំរូបនេះត្រូវបានក្លិបសេះបង្កង់ខ្ចីជើងចំនួន២រដូវកាលជាប់គ្នាហើយគាត់បានឈ្នះជើងឯកអ៊ីតាលីSerie A ទាំង២រដូវកាលជាមួយនឹងសេះបង្កង់។
កាលពីខែសីហាឆ្នាំមុន Cuadrado បានចុះកុងត្រាជាកីឡាករខ្ចី ជើងរយះពេល៣ឆ្នាំ ប៉ុន្តែពេលនេះគាត់ក្លាយទៅជាកីឡាករពេញសិទ្ធិតែម្តង។
គួររំលឹកថាក្រុមតោខៀវChelsea បានចំណាយលុយ២៣,៣លានផោនដើម្បី ទិញCuadradoពីក្លិបFiorentinaកាលពីឆ្នាំ២០១៥ ប៉ុន្តែគាត់បានបង្ហាញខ្លួន តែ៤ដងប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League៕ ដេវីត