កីឡាករអន្តរជាតិជប៉ុន Keisuke Hondaបានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិប AC Milanក្រោយបិទរដូវកាលក្នុងក្របខ័ណ្ឌអ៊ីតាលី Serie Aនៅសប្តាហ៍នេះ។
Honda បានបង្ហោះសារលើបណ្ដាញសង្គម Twitter ក្នុងប្រទេសអ៊ីតាលីបន្ទាប់ពីទាត់ Free Kick យ៉ាងល្អជួយ AC Milan ឈ្នះ Bologna ៣-០ កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា “ជូនចំពោះអ្នកគាំទ្រ Milan។ អរគុណសម្រាប់រយៈពេល៣ឆ្នាំកន្លះ ដែលជាការប្រកួតប្រជែងខ្លាំងមួយ ប៉ុន្តែវាបានធ្វើឲ្យខ្ញុំពង្រឹងខ្លួនក្លាយជាបុរសម្នាក់។ ខ្ញុំនឹងចាកចេញពី AC Milan នៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងជួបអ្នកម្ដងទៀត ប្រហែលជាក្នុងនាមជាតួនាទីផ្សេង មិនមែនកីឡាករ” ។
កីឡាករវ័យ៣០ឆ្នាំរូបនេះពុំទាន់បង្ហើបពីអនាគតរបស់ខ្លួនថានឹងត្រូវទៅចូលរួមក្លិបមួយណាឡើយ។ គាត់បានបង្ហាញខ្លួនតែ៧ដងប៉ុណ្ណោះហើយស៊ុតបាល់ បានតែមួយគ្រាប់ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាលនេះ៕ ដេវីត