ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរសង្កាត់ ខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពន្លឿនដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋរស់នៅលើបណ្ដោយផ្លូវរថភ្លើងឲ្យបានឆាប់រហ័ស ដើម្បី អាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការអភិវឌ្ឍ ផ្លូវដែកនេះ សោយចាក់បេតុងជូនបងប្អូន ប្រជាពលរដ្ឋ បនរើប្រាស់ បានឆាប់រហ័ស និងរៀបចំលំនៅដ្ឋាន ក្នុងការ ស្នាក់នៅ មានរបៀររៀបរយបានប្រសើរជាងមុន ផង។
ក្នុងឱកាសចុះត្រួតពិនិត្យផលប៉ះពាល់លំនៅដ្ឋាន ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី២៤ ឧសភា លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញ នាមមានប្រសាសន៏ថា ៖ ដើម្បី កែលម្អរស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាយផ្លូវរថភ្លើងឲ្យមានរបៀបរៀបរយ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចេញ ចូលបានល្អ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវកាត់បន្ថយការកកស្ទះចរាចរណ៏ ក៏ដូចការកែសម្រួល ចុះពន្លឿនដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋរស់នៅលើបណ្ដោយផ្លូវរថភ្លើងឲ្យបានឆាប់រហ័ស។លោកបន្តថា ការពន្លឿនដោះស្រាយផលប៉ះពាល់ ជូនបងប្អូននេះ ដើម្បីឲ្យពួកគាត់បានស្ងប់ចិត្តអំពីការគិតគួរយកចិត្តទុកដាក់ពីសំណាល់រាជរដ្ឋាភិបាល ក៏ដូចសាលារាជធានីភ្នំពេញ ដោយបានសន្យាចំពោះមុខប្រជាពលរដ្ឋថា អាជ្ញាធររាជធានី នឹងខិតខំដោះស្រាយបញ្ហា បន្តិចម្ដងៗឲ្យបានចប់សព្វគ្រប់ ជូនបងប្អូន នឹងមានកន្លែងរស់នៅបានសមរម្យ ដោយមិនាចាំបាច់រុះរើចេញពីតំបន់នេះឡើយ។
លោក អភិបាលបានបញ្ជាក់ថា៖ ឥឡូវក្រោយការបោះឆ្នោតនិងប្រជុំបើកវេទិកាមួយដើម្បីផ្សព្វផ្សាយឲ្យដឹងផែនការបានត្រឹមត្រូវហើយ បងប្អូនដែលមានការពាក់ព័ន្ធត្រូវបំពេញឯកសារបញ្ចាក់ឲ្យបានត្រឹមត្រូវ រួចក្រុមការងារចុះបញ្ជីឲ្យបានត្រឹមត្រូវរួចក្រុមការងារត្រូវធ្វើម្កង់ម្តងៗ ព្រោះយើងមិនអាច ពីព្រោះយើងមិនអាចចាប់យកទាំងអស់ម្តង បានទេ ហើយក្រុមការងារបច្ចេកទេសឯកសារធ្វលកម្មសិទ្ធិជូនតែម្តង។ចំនែកក្រុមការងារបច្ចេកទេសគេ ចាប់ពង្រីកធ្វើផ្លូវតែម្តង។
មន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងផ្លូវបេតុងជំនួសផ្លូវដែក នេះ ទំហំទទឹងម្ខាង១៥ម៉ែត្រ ក្នុងនោះត្រូវសាងសង់តួផ្លូវ២២ម៉ែត្រនិងទុកចិញ្ចើមម្ខាង៤ម៉ែត្រ សំរាប់ដាក់លូ ដាំដើមឈើ និងប្រព័ន្ធទឹកស្អាតជាដើម។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាជ្ញាធរ នឹងដោះស្រាយផលប៉ះពាល់បន្តិចម្ដងៗ ឲ្យបានចប់សព្វគ្រប់ ដោយមិនមានការដោះដូរលំនៅដ្ឋានប្រជាពលរដ្ឋចេញពីតំបន់នេះនោះទេ។
សូមបញ្ជាក់ថា៖ការអភិវឌ្ឍផ្លូវដែកឲ្យទៅជាផ្លូវបេតុងតាមបណ្តាយផ្លូវរថភ្លើងនេះ មានប្រវែង ជិត ៥គីឡូប៉ែត្រ ចាប់ពីផ្លូលេខ៧០ទំនប់ទួលគោក ខណ្ឌទួលគោក ឆ្ពោះទៅផ្លូវជាតិលេខ៥ខណ្ឌឬស្សីកែវ ត្រង់ចំណុចរោងចក្រSKD សង្កាត់គីឡូវម៉ែត្រលេខ៦ ៕ សំរិត