ខេត្តកោះកុង ៖ ប្រជានេសាទខ្មែរក្នុង ខេត្តកោះកុងបានឲ្យដឹងថាមួយរយៈពេលកន្លងទៅនេះមានទូកនេសាទធំៗរបស់ជនជាតិវៀតណាមជាពិសេសប្រភេទទូកអូសគូបានចូលមកធ្វើសកម្មភាពនេសាទខុស ច្បាប់យ៉ាងពេញបន្ទុកនៅក្នុងផ្ទៃសមុទ្រខេត្តកោះកុង ។ ប្រភពបានឲ្យដឹងទៀតថា ប្រការ ដែលទូកនេសាទទាំងនោះអាចចូលមកធ្វើសកម្មភាពនេសាទក្នុងផ្ទៃសមុទ្រខ្មែរបំផ្លាញធនធានមច្ឆជាតិ ក្នុងផ្ទៃសមុទ្រខេត្តកោះកុងយ៉ាងមហន្តរាយគឺដោយសារមានការឃុបឃិតពីមន្ត្រីយោធានិង សមត្ថកិច្ចនគរបាលការពារដែនសមុទ្រដែលគិតតែពីរឿងផលប្រយោជន៍ ។
តាមការបង្ហើបពីមន្ត្រីយោធាតូចតាចនៅតំបន់កោះតាងបានឲ្យដឹងថាសម្រាប់ ទូកអូសគូមួយឈុតត្រូវបង់លុយ៧០០០ដុល្លារ បើទូកទាំងនោះចង់ចូលមកនេសាទនៅតំបន់កោះតាង ហើយបើចង់ចូលដល់ កោះកុងត្រូវបង់លុយបន្ថែម១៣០០ដុល្លារទៀតដល់មន្ត្រីនគរបាលម្នាក់ដែលឈរ ជើងនៅក្នុងតំបន់នោះ ។
មន្ត្រីយោធានិងមន្ត្រីនគរបាលតូចតាចនៅតំបន់កោះតាងបានបញ្ជាក់ថាសព្វថ្ងៃនេះទូកនេសាទធំៗរបស់ជនជាតិវៀតណាមបានចូលមកធ្វើសកម្មភាពនេសាទយ៉ាង អនាធិបតេយ្យនៅក្នុងផ្ទៃសមុទ្រខេត្តកោះ កុង ព្រោះមានការបើកដៃពីសំណាក់មេទ័ពជើងទឹក និងមេនគរបាលជើងទឹកទទួល បន្ទុកការពារសន្តិសុខការពារសន្តិសុខលើផ្ទៃសមុទ្រ។ ចំណែកលោក ប៊ុន លើត អភិបាលខេត្តកោះកុង និងស្នងការនគរ បាល ខេត្តកោះកុង បានរក្សាភាពស្ងប់ស្ងាត់ ក្នុងខណៈដែលមេទ័ពជើងទឹក និងមេនគរបាលការពារព្រំដែនទឹកក្នុងខេត្តកោះកុង បើកដៃឲ្យជនជាតិយួនយកទូកនេសាទធំៗចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ ក្នុងផ្ទៃសមុទ្រខេត្តកោះកុងយ៉ាងគគ្រឹក គគ្រេង ។
បញ្ហានេះថ្នាក់ដឹកនាំក្រសួងការពារជាតិនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមិនគួរមើល រំលងតទៅទៀតទេ ព្រោះជនជាតិវៀត ណាមកំពុងតែចូលមកបំផ្លាញធនធាន មច្ឆជាតិ ក្នុងដែនសមុទ្រខ្មែរយ៉ាងពេញបន្ទុកដោយសារមានការបើកដៃពីមន្ត្រីយោធានិងមន្ត្រីនគរបាលពុករលួយ។
ប្រភពពីមន្ត្រីនគរបាលនិងមន្ត្រីយោធាតូចតាចនៅក្នុងតំបន់កោះតាង បានឲ្យដឹង ថា មានជនជាតិវៀតណាម២នាក់គឺជាអ្នក រត់ការសម្របសម្រួលជាមួយមេទាហាន ជើងទឹកនិងមេនគរបាលជើងទឹកក្នុងខេត្តកោះកុងដើម្បីឲ្យទូកនេសាទយួនរាប់សិបគ្រឿងចូលមកធ្វើសកម្មភាពក្នុងផ្ទៃសមុទ្រខេត្តកោះកុង។ ជនជាតិវៀតណាមទាំង ២នាក់នោះ ទី១-ឈ្មោះ ង្វៀង ថាន់ទៀង ភេទស្រី និង ទី២-ឈ្មោះ លីម ស៊ាម ហៅ អាខ្លាហើយ ។ បន្ទាប់មកទូកអូសគូរបស់យួន ភ្ជាប់ទៅដោយឧបករណ៍ទំនើបៗធ្វើសកម្មភាពបំផ្លាញ ធនធានមច្ឆជាតិក្នុងដែន សមុទ្រខេត្តកោះកុងដោយគ្មានញញើតអ្វីទាំងអស់។
សកម្មភាពនេសាទខុសច្បាប់របស់ជនជាតិវៀតណាមគឺពុំមានការលាក់បាំងអ្វី ទាំងអស់ ពួកគេធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យតែម្តង ។ ហេតុនេះលោក ប៊ុន លើត អភិបាលខេត្តកោះកុង គួរតែពិនិត្យឡើង វិញខ្លះផងក្នុងនាមលោកជាគណៈបញ្ជាការឯកភាពខេត្តមានតួនាទីក្នុងការទប់ស្កាត់ បទល្មើសសព្វបែបយ៉ាង ៕ សហការី