ក្លិបកាំភ្លើងធំ Arsenal ដែលទើបនឹងធ្លាក់ចេញពីក្រុមកំពូលទាំង៤នៅអង់គ្លេស ទើបតែបានការចរចាមួយ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធដែល រកគ្រាប់ បាល់ បានច្រើនជាងគេនៅលីកកំពូលប្រទេសបែលហ្ស៊ិករដូវកាលនេះគឺកីឡាករ Henry Onyekuruដើម្បីមកពង្រឹងក្រុមសម្រាប់ដូវកាលក្រោយ។
ខ្សែប្រយុទ្ធ Onyekuru មានអាយុទើបតែ១៩ឆ្នាំ សញ្ជាតិនេហ្សេរីយ៉ារូបនេះបានរកគ្រាប់ បាល់រហូតទៅដល់២០គ្រាប់ហើយ កំពុងត្រូវបានក្លិបធំៗនៅអឺរ៉ុបជា
ច្រើនកំពុងចាប់អារម្មណ៍។ ក្រៅតែពីកាំភ្លើងធំនោះមានក្លិប នៅអង់គ្លេសជាច្រើនទៀតដែលធ្លាប់បានទាក់ទងរូបគេផងដែរដូចជា Everton, Southampton និងWest Brom ជាដើម។
ក្នុងនោះដែរក្លិបCeltic និងក្លិប២នៅលីកកំពូលបែលហ្ស៊ិកដូចជា Brugge និងAnderlecht ដែលនឹងអាចបញ្ចប់ក្តីសុបិន្តរបស់កាំភ្លើងធំសម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ។
សូមបញ្ជាក់ថា ក្លិបកំាភ្លើងធំ Arsenal បានបាត់បង់ឱកាសទៅលេងនៅ UEFA Champions League ដោយបានចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះសម្រាប់រដូវកាលនេះ ដែលជាហេតុនាំឲ្យ ប្រធានក្លិប និងអ្នកចាត់ការទូទៅទាមទារឲ្យមានកីឡាករខ្លាំងៗដើម្បីមកជួយពង្រឹងក្លិបនៅ រដូវកាលក្រោយ ៕ ដេវីត