ជោគជ័យក្នុងការឈ្នះពានអង់គ្លេស Premier League រដូវកាលនេះ គឺជាលើកទី៥ និងជាប្រវត្តិសាស្រ្តរបស់ក្រុម Chelsea បន្ទាប់ពីការបង្កើតក្របខ័ណ្ឌលំដាប់កំពូលនេះគិតចាប់តាំងពីឆ្នាំ១៩៩២មក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរយៈកាល៦ឆ្នាំចុងក្រោយគ្រូបង្វឹក និង ជាអ្នកចាត់ការទូទៅរបស់ក្រុមនីមួយៗជាមនុស្សផ្សេងគ្នាទាំងអស់សម្រាប់ក្របខ័ណ្ឌកំពូល អង់គ្លេសមួយនេះ។
បេក្ខភាពគ្រូបង្វឹកដែលដឹកនាំក្រុមបាល់ទាត់នៅក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់៦ឆ្នាំចុងក្រោយ ហើយមួយចំនួនក៏ត្រូវក្លិបបញ្ចប់កិច្ចសន្យា និងមួយចំនួនទៀតក៏ចូលនិវត្តន៍ផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១២ មកគ្រូបង្វឹកដែលដឹកនាំក្រុមឲ្យឈ្នកពានអង់គ្លេស Premier League មានចំនួន៦រូបផ្សេងគ្នាដែលមានដូចជា៖
១-លោក Roberto Mancini គ្រូបង្វឹកជនជាតិ អ៊ីតាលីដឹកនាំក្រុមមេឃខៀវ Manchester City ឈ្នះពាន កាលពីឆ្នាំ2012(បញ្ចប់កិច្ចសន្យា)។
២-កំពូលគ្រូបង្វឹកលោក Sir Alex Ferguson ជនជាតិស្កុតឡេនដឹកនាំបិសាចក្រហម Manchester United ឈ្នះពានកាលពីឆ្នាំ2013 (បច្ចុប្បន្នចូលនិវត្តន៍)។
៣-លោក Manuel Pellegrini ជនជាតិឈីលីដឹកនាំក្រុមមេឃខៀវ Manchester City ឈ្នះពានឆ្នាំ2014 (បញ្ចប់កិច្ចសន្យា)។
៤-លោក Jose Mourinho គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ដឹកនាំក្រុមតោខៀវ Chelsea ឈ្នះពានកាលពីឆ្នាំ2015 (បច្ចុប្បន្នដឹកនាំក្រុមបិសាចក្រហម)។
៥-លោក Claudio Ranieri ដឹកនាំក្រុមកញ្ច្រោងខៀវ Leicester City ឈ្នះពាន 2016 (បញ្ចប់កិច្ចសន្យា)។
៦-ពេលថ្មីៗនេះលោក Antonio Conte ជនជាតិអ៊ីតាលីដឹកនាំក្រុម Chelsea ឈ្នះពាននៅឆ្នាំ 2017 (បន្តកិច្ចសន្យា) ។
សូមបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Antonio Conte បានធ្វើពិធីអបអរលើកពានអង់គ្លេស Premier League រដូវកាល 2016-2017 របស់លោកប្រកបដោយកិត្តិយសក្នុងការមកដឹកនាំក្រុមតោខៀវ Chelsea នៅពហុកីឡដ្ឋាន Stamford Bridge នាថ្ងៃចុងក្រោយទល់នឹងក្រុមដែលត្រូវកាត់ចោល ដោយស្វ័យប្រវត្តិទៅលេងនៅក្របខ័ណ្ឌអង់គ្លេស Champion League រដូវកាលក្រោយគឺឆ្មាខ្មៅ Sunderland ៕ ដេវីត