កាលពីថ្ងៃទី២៤ ខែឧសភា ពលរដ្ឋ រាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង ប្រ៊ុចសែល ប្រទេស ប៊ែលហ្ស៊ីច ប្រឆាំងនិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ លោកត្រាំ នឹងចូលរួមកិច្ចប្រជុំ ជាមួយអង្គការណាតូ កាលពីថ្ងៃទី២៥ ខែឧសភា ក្នុងទីក្រុងប្រ៊ុចស៊ែល។
មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាជាមួយ ប្រធានាធិបតីប៊ែលហ្សិច លោក Charles Michel ប្រធានាធិបតីត្រាំបានបញ្ជាក់ថា អាមេរិក និងប៊ែលហ្សិច ចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើសកម្មភាពវាយប្រហារភេរវកម្ម។
ចំណែកនាយករដ្ឋមន្ត្រី Michel វិញ ក៏បានឯកភាពទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ជាមួយគ្នានោះ ក៏បានបញ្ជាក់ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីប៊ែលហ្សិច មេដឹកនាំទាំងពីរបាន ពិភាក្សា លើបញ្ហាសំខាន់ៗ ក្នុងនោះមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសេរីភាពពាណិជ្ជកម្មផងដែរ។
ប៊ែលហ្សិច គឺជាប្រទេស ដំបូងនៅក្នុងតំបន់អឺរ៉ុបដែល លោកត្រាំត្រូវបំពេញទស្សនកិច្ច បន្ទាប់មកលោកនឹងទៅកាន់ប្រទេសអីតាលីចូលរួមកិច្ចប្រជុំ G-7 ដែលត្រូវរៀបចំឡើងនៅទីក្រុង Sicily ។
នៅក្នុងពេលបំពេញទស្សនកិច្ចទៅកាន់អឺរ៉ប របស់ប្រធានាធិបតីអាមេរិកកើតឡើងចំពេលដែលក្រុមភេរវកម្មបានបើកការវាយប្រហារទៅលើប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និង៦៤នាក់រងរបួស។
នៅក្នុងដំណើរទៅកាន់បែលហ្សិច និងអីតាលី ក្រុមសន្តិសុខបានបង្កើនការយាមល្បាត ទាំងយប់ទាំងថ្ងៃ ដោយខា្លចមានការវាយប្រហារកើតឡើង ក្នុងពេលលោកត្រាំ ទស្សនកិច្ច៕ ម៉ែវ សាធី