ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របុកគូទរថយន្ដរ៉េងរ៉ូវ័រពីក្រោយខូចខាតទាំងសងខាងសង សង២០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្ដហាយឡែនឌ័រមួយគ្រឿង ជ្រុលទៅបុកគូទរថយន្ដរ៉ែងរ៉ូវ័រ ពាក់ស្លាកលេខនគរបាល ពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ដទាំងពីរខូចខាតទាំងសងខាង ហើយដោយមិនចង់មានរឿងវែងឆ្ងាយម្ចាស់រថយន្ដហាយឡែនឌ័រ ព្រមសងសំណងថ្លៃខូចខាតទៅឲ្យម្ចាស់រថយន្ដរ៉ែងរ៉ូវ័រ២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចជិតស្តុបទេពផន តាមបណ្ដោយមហាវិថីមៅសេទង់ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9651 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីមៅសុីទង់ ទិសដៅពីត្បូងទៅជើង ហើយពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដម៉ាករ៉េងរ៉ូវ័រ ពណ៌ស ពាក់ស្លាកលេខ នគរបាល-2-2137 បើកមកពីក្រោយហើយជែងស្ដាំរួចចូលមកខាងមុខរថយន្ដហាយឡែនឌ័រ ធ្វើឲ្យម្ចាស់រថយន្ដហាយឡែនឌ័រជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយបណ្ដាលឲ្យរថយន្ដទាំងពីរគ្រឿងខូចខាតទាំសងខាង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះមកសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្ដហាយឡែនឌ័រព្រមសងថ្លៃខូចខាត២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖