ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចគេចទៅបុករថយន្តគេត្រូវប្រជាពលរដ្ឋដេញតាមចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីប្ដីប្រពន្ធពីរនាក់បានសម្រេច ព្យាយាមជិះម៉ូតូគេចខ្លួន តែសំណាងអាក្រក់ ជិះម៉ូតូទៅបុករថយន្តគេដួល ត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយចាប់បានព្រួតគ្នាវាយទ្រមខ្លួនម្នាក់ ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលជ័យជំនះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដើរបណ្ដើរគ្នា ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជីះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នពេញ 1FI-4629 ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រី ជាប្រពន្ធបានសម្រេចហើយ ព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋ និងជនរងគ្រោះស្រែកផ្អើលឆោឡោនាំគ្នាដេញតាមពីក្រោយរហូតមកដល់មហាវិថីព្រះនរោត្ដម កែងផ្លូវលេខ១៣៦ ទើបជនសង្ស័យដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់ព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសធ្ងន់ម្នាក់ និងម្នាក់ស្រាល ។

ក្រោយពីកើតសមត្ថកិច្ចបានហៅរថយន្ដសង្គ្រោះបន្ទាន់ដឹងជនសង្ស័យម្នាក់ ដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរកាលម៉ែត្រ ចំណែកម្នាក់ទៀតសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគបាលជ័យជំនះ ដើម្បីកសាងសុំរឿងចាត់តាមច្បាប់ ៕ ស តារា


ចែករំលែក៖