ភ្នំពេញ៖ លោកសុខ ពេញ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានបានចុះដឹកនាំកម្លាំងជំនាញចុះដាក់ប្រព័ន្ធបង្ហូរទឹកមួយខ្សែ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ ក្រោយពេលមេឃភ្លៀងម្តងអាចកកស្ទះមុខប្រព័ន្ធលូ ធ្វើឲ្យការហូរចេញយឺតផងដែរ ។
ការចុះពិនិត្យការដាក់ប្រព័ន្ធមួយខ្សែជូនប្រជាពលរដ្ឋនេះក្រោយបន្ទាប់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធាន ស.ស.យ.ក ខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលអ្នកអង្កេតការណ៍ជាតិ នៃស.ស.យ.ក រាជធានីភ្នំពេញ និងអនុសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌដូនពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ចំនួន ៨៣នាក់ នៅសាលប្រជុំសាលាខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧នេះ។
លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាដោយមានការសំណូមពរពីប្រជាពលរដ្ឋ ដែលរស់នៅ តាមបណ្តោយ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលតែងតែជួបបញ្ហា លិចទឹកតាមផ្លូវក៏ដូចជាការហូរចូលផ្ទះសំបែងរំខានដល់ការរស់នៅរបស់ពួកគាត់ពេលមេឃភ្លៀងធ្លាក់ភ្លៀងមួយមេធំៗនោះព្រោះតែបណ្តាលមកពីការស្ទះលូ និងការហូរទឹកចេញមិនទាន់នាំឲ្យជន់លិចនោះដោយឆ្លៀតពីការងាររដ្ឋបាលខណ្ឌនៅព្រឹកនោះដែរលោកក៏ដឹកនាំមន្ត្រីជំនាញចុះមកត្រួតពិនិត្យការដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋនៅតាមផ្លូវលេខ៤៥ស្ថិតក្នុងសង្កាតស្រះចកដែលទំហំ៨តឹកសង្ឃឹងថាពេលធ្វើរួចរាល់ហើយនឹងលេងការរំខានជន់លិចចូលផ្ទះប្រជាពលរដ្ឋតទៅទៀតឡើយ។
លោកអភិបាលខណ្ឌដូនពេញ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគួរតែវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលគ្មានសណ្តាប់ធ្នាប់នាំឲ្យកាកសំណល់ទាំងនោះពេលដែលមេឃភ្លៀងម្តងអាចកកស្ទះមុខប្រព័ន្ធលូធ្វើឲ្យការហូរចេញយឺតនាំជន់លិចផ្លូវចូលផ្ទះរបស់បងប្អូនតទៅទៀត៕ ស តារា