ព័ត៌មានទាន់ហេតុការណ៍៖

ធម្មយាត្រា ៥ទឹកដី នៃមហាអនុតំបន់ទន្លេមេគង្គ តាមគន្លងព្រះអរិយសង្ឃ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ៖ ប្រទេស នៃមហា អនុតំបន់ទន្លេមេគង្គ មាន ថៃ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និង វៀតណាម បានរួមគ្នាធ្វើធម្មយាត្រា ៥ទឹកដី តាមគន្លងព្រះអរិយសង្ឃ នៃមហាអនុតំបន់ទន្លេមេគង្ឦ គោលបំណង ដើម្បី ផ្សព្វផ្សាយ ព្រះពុទ្ធសាសនា ក្នុងការទំនាក់ទំនង ដែនដី ទាំង៥ តាមដងទន្លេមេគង្គ។

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា បានប្រារព្វពិធីបើក ធម្មយាត្រា ៥ទឹកដី ក្រោមវត្តមាន សម្តេច អគ្គមហា សង្ឈរាជ ទេព វង្ស លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកអគ្គរាជទូត ថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ ប្រចាំនៅកម្ពុជា ។

យោងតាម អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ធម្មយាត្រា ៥ទឹកដី តាមគន្លងព្រះអរិយាសង្ឃ នៃមហាអនុតំបន់ទន្លេមេគង្ឦ ដែលរៀបចំដោយ Bodhigayavijjalaya 980 Institute ជាមួយ Verapuchong Foundation សហការជាមួយសមាគមមិត្តភាពថៃកម្ពុជា និងស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានសហការជាមួយដៃគូពាក់ព័ន្ធ ដោយបាននិមន្តព្រះសង្ឃមកពី៥ប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ រួមមានព្រះរាជាណាចក្រកម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ ធ្វើធម្មយាត្រាមកដល់ប្រទេសកម្ពុជា ។

កម្មវិធីធម្មយាត្រា និងធ្វើតាម តាមផ្លូវ តាមប្រទេសនៃអនុតំបន់ទន្លេមេគង្គ ចាប់ពីថ្ងៃទី២១ ឧសភា ដល់៤មិថុនា ឆ្នាំ២០១៧ ផ្សព្វផ្សាយព្រះធម៌ សូត្រមន្ត ដាក់បាត្រ និងដាំដើមពោធិ៍ យកមកពីប្រទេសឥណ្ឌា ហើយក៏មានកម្មវិធី សូត្រមន្ត នមាសការព្រះរត្តនត្រៃ ប្រតិបត្តធម៌ ។

លោក ស៊ុប ភះ ឆៃ ក៏បាន ថ្លែងបញ្ជាក់ថា ធម្មយាត្រា ៥ទឹកដី ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ព្រះពុទ្ធសាសនាក្នុង ការកសាងទំនាក់ទំនង ដែនដីទាំង៥ តាមដងទន្លេមេគង្គ ពីព្រោះយើង ជា សាសនិកជន កូនចៅព្រះពុទ្ធ ដូចគ្នា ដើតាមគន្លង ព្រះអរីយសង្ឈ ព្រះសាមាសាមពុទ្ធ ព្រះមរមគ្រូនៃយើង ។ហើយដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដើម្បីស្វែងយល់អំពីជីវិត និងសមិទ្ឋផលនានារបស់ព្រះអរិយសង្ឃនៃអនុតំបន់មហាទន្លេមេគង្គ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ផ្សព្វផ្សាយ និងថែរក្សាព្រះពុទ្ឋសាសនាទាំងអស់ គ្នាសម្រាប់ប្រទេសនៃអនុតំបន់មហាទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌តានគោលនយោបាយរបស់អាស៊ានអោយមានសាមគ្គីភាព ចែករំលែកចំណេះដឹង ផ្នែកវប្បធម៌ ប្រពៃណី ។

លោក ស៊ុប ភះ ឆៃ បានបញ្ជាក់បន្ថែមថា សូមអោយ ធម្មយាត្រា ជាប្រវត្តិសាស្ត្រ នេះ ប្រែ ក្លាយ ទឹកដីសុវណ្ណភូមិអោយសាសនាព្រះពុទ្ធរស់នៅ គ្រប់ ៥ពាន់ព្រះវស្សា ។

សូមជំរាបថា ធម្មយាត្រានេះ មានព្រះសង្ឈ ៤៥អង្គមកពី ៥ប្រទេស ធ្វើធម្មាត្រា ដល់វត្តណា សឹងវត្តនោះ បន្ទាប់មកបន្តដំណើរ ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ កម្មវិធីធម្មយាត្រានេះ ធ្វើបុណ្យដាក់បាត្រនៅស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ទើបបន្តដំណើរចេញពីកម្ពុជាឆ្ពោះប្រទេសវៀតណាម ៕ស តារា


ចែករំលែក៖