ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរ Ganzberg រាប់សិបកេសធ្លាក់រប៉ាត់រប៉ាយពេញផ្លូវបន្ទាប់ពីក្រឡាប់រថយន្ត

ចែករំលែក៖

ភ្នំពេញៈ កាលពីម៉ោង ១១ និង ៤០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៦៩ ភូមិកោះក្របីមួយ សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ស្រាបៀរ Ganzberg រាប់សិបកេស បានធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ បន្ទាប់ពីរថយន្តបានក្រឡាប់។

រថយន្តដឹកស្រាបៀរ Ganzberg ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2J-8190 បានក្រឡាប់ ដែលទំនងជាអ្នកបើកបរដឹកលើសចំណុះ។ ករណីនេះ មិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ទេ ៕


ចែករំលែក៖