ភ្នំពេញ៖ តារាចម្រៀងអ្នកនាងប៊ូ ស៊ីណា បានធ្លាក់ខ្លួនឈឺជំងឺមហារីកសដន់ ដែលមានសភាពគួរឲ្យភ័យខ្លាច ។ កំពុងមានជំងឺប្រចាំកាយ នាងក៏កំពុងប្រឈមនឹងបញ្ហាខ្វះខាតផ្នែកជីវភាពផងដែរ ។ ទោះជាយ៉ាងណាក្តី ក្រោមការខ្នះខ្នែងពីលោកសន វិជ្ជបុត្រ និងតារាចមរៀង អេណា បានខិតខំប្រកាសប្រមែប្រមូលរកជំនួញជួយពីសំណាក់ទឹកចិត្តសប្បុរជននានា ទាំងក្នុង និងក្រៅប្រទេស។
អ្នកនាងប៊ូ ស៊ីណា ជានារីមេម៉ាយនៅជាមួយម្តាយបង្កើត និងលោកយាយដោយអ្នកនាងមានកូនប្រុសពីរនាក់ផងដែរ។ តារាចម្រៀងរូបនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ប្រមាណជាជាង២០ថ្ងៃមកហើយ។
អ្នកនាងបានប្តូរផ្តាច់តាមព្យាបាលរហូតដល់សុរិន្ទប្រទេសថៃថែមទាំងយកប្លង់ដីភូមិបញ្ចាំគេទុកថ្លៃព្យាបាលផងដែរ។ក្រោមការខ្នះខ្នែងពីលោកសន វិជ្ជបុត្រ និងតារាចមរៀងអេណា បានខិតខំប្រកាសប្រមែប្រមូលរកជំនួញជួយពីសំណាក់ទឹកចិត្តសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស ជាពិសេសបានអ្នកនៅអូស្ត្រាលីជួយច្រើនជាងគេ។
ការខិតខំរបស់តារាទាំងពីរដួងនេះ បានរកប្រាក់ជូនអ្នកនាងស៊ីណាក្នុងខ្ទង់ជាង៤ពាន់ដុល្លារដែលអ្នកនាងត្រូវទៅវះកាត់នៅប្រទេសថៃ ក្នុងថ្ងៃសៅរ៍ទី២៧ ឧសភា ឆ្នាំ២០១៧ ដើម្បីជាជំនួញដោះទាល់ខ្លះ។
អ្នកនាងប៊ូ ស៊ីណាត មានវ័យ៣៩ឆ្នាំ ដែលជាអ្នកខេត្តកំពង់ចាម និងបានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០៣មកហើយកំពុងតែរងនូវសភាពជំងឺកាចដែលអ្នកណាមិនចង់ស្គាល់ឡើយបានរៀបរាប់ទាំងក្តុកក្តួលថា អ្នកនាងបានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយអំឡុងឆ្នាំ២០០០របស់ប៉ុស្តីបាយ័នកាលនៅក្រុងតាខ្មៅជាប់លេខ៥ទូទាំងប្រទេស។
ក្រោយមកនៅឆ្នាំ២០០៣ ទើបសម្រេចចិត្តចូលច្រៀងតាមរយៈដើរច្រៀងក្នុងកម្មវិធីមង្គលការនានា និងតាមបៀហ្គាឌិនរង្គសាលមួយចំនួនដោយមិនបានឡើងប៉ុស្តី៍ទូរទស្សន៍ច្រើនដូចគេទេ។
កន្លងមកអ្នកនាងមិនធ្លាប់ឈឺធ្ងន់អីទេ តែទើបតែកាលពីជាង២០ថ្ងៃមុន អ្នកនាងចេះតែខំធ្វើការផ្ទះបោកគក់ខោអាវលើកនេះ លើកនោះតែចេះចុងចាប់ត្រង់គល់សុដន់រួចមកឡើងចេញពណ៌ក្រហមរលោងអត់ឈប់ចុកទៅៗទ្រាំមិនបានឡើយក៍ទៅពេទ្យ។ ទៅដល់ពេទ្យសុរិន្ទគេថា ជំងឺកាចណាស់ប្រញាប់វះកាត់ឲ្យបានមុន១៤ថ្ងៃ មិនហួសពេលអាចជួយបាន៦០ទៅ៧០ភាគរយហើយវះរួចមួយខែមកតាមដានពេទ្យបណ្តើរ។
អ្នកនាងគ្មានលុយនោះទេកុំតែបានលោកសន វិជ្ជបុត្រនិងកញ្ញាអេណាជួយអំពាវនាវរកអ្នកចិត្តធម៌ជួយកុំអីមានតែតាមព្រហ្មលិខិត ព្រោះមុននេះអ្នកស្រីបានដាក់ប្លង់ដីភូមិនៅស្រុកកំណើតកំពង់ចាមបានតម្លៃ១៥០០ដុល្លារគេយកការក្នុង១០០ដុល្លារការ១០ដុល្លារ។
នាឱកាសនោះចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់ផ្ទះជួលរបស់អ្នកជំងឺក្បែរសណ្ឋាគារសុខាភ្នំពេញជ្រោយចង្វាដែលរៀបចំដោយលោកសន វិជ្ជបុត្រ កញ្ញាតារាសម្តែងយ៉ាយ៉ាឃ្វីន កញ្ញាអេណាតារាចម្រៀងក្នុងផលិតកម្មអឹម អ្នកនាងចន ច័ន្ទលក្ខិណាបានផ្ញើថវិកា៥០ដុល្លារ និងលោកឧកញ៉ាធី ឬទ្ឋសីដែលឃើញតាមការផ្សព្វផ្សាយបានឆ្លៀតពេលចុះទៅផ្ទាល់យកអំណោយថវិកាជូនដល់ដៃអ្នកជំងឺសរុបជាថវិកាបានចំនួន៤៣២៨ដុល្លារអាមេរិក។ក្នុងឱកាសនោះសប្បុរជនបានផ្តាំឲ្យអ្នកជំងឺប្រមូលស្មារតីខំតស៊ូយកឈ្នះអាការៈកុំឲ្យជំងឺទាញទៅៗហើយតាំងចិត្តឲ្យល្អពេលឲ្យពេលវះកាត់ត្រូវមានសង្ឃឹមឡើងវិញ។
លោកសន វិជ្ជបុត្របានបញ្ជាក់ថាលោកមិនបានពាក់ព័ន្ឋបក្សនយោបាយណាបានឡើយ ព្រោះលោកធុញនឹងប្រភេទមនុស្សប៉ែងជើងគ្នាដើម្បីចង់បានតួនាទីបានទេ ទោះថ្នាក់ដឹកនាំបក្សណាមួយមិនដែលជ្រោមជ្រែងលលោកជួយកំលាំងចិត្តដូចតារាផ្សេងៗក៌ដោយក៏លោកសប្បាយចិត្តដែរ ព្រោះជីវិតលោកមួយរស់ដើម្បីជួយសង្គមបានប៉ុនណឹងបានហើយ លោកកើតមកបាត់ដៃទទេទៅវិញក៌បាត់ដៃទទេ រឿងដែលសំខាន់លោកបានសាងអំពើល្អ ទោះខ្ញុំក្រគេមើលងាយក៏មិនតូចដែរ៕ វឌ្ឍនា