ខេត្តតាកែវ៖ បុរសម្នាក់បានធ្វើអត្តឃាដដោយចងក សម្លាប់ខ្លួនប្រហែលមកពីតូចចិត្តនឹងខ្លួនឯង ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងសរសៃប្រសាទផងនោះ ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ ចន្លោះម៉ោងប្រមាណ ១០ទៅម៉ោង១៣ ស្ថិតនៅក្នុង ភូមិអូរពោធ៌ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ទី ទីន អាយុ៤២ឆ្នាំ ដែលសព្វថ្ងៃពោះម៉ាយរស់នៅជាមួយម្តាយអាយុ៧៥ឆ្នាំ ក្នុងភូមិ ឃុំកើតហេតុខាងលើ បានយកខ្សែសម្រាប់ចងក្របីមកចងកនៅសំយ៉ាបផ្ទះរបស់ខ្លួនស្លាប់។
សមត្ថកិច្ចអះអាងថា ចំពោះមូលហេតុវិញនោះ ដោយសារតែបុរសរូបនេះ មានជំងឺរ៉ាំរ៉ៃប្រកាច់ញឹកញាប់(សរសៃប្រសាទ)។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញបានចុះស្រាវជ្រាវ និងដោយមានការចូលរួមសហការពីសំណាក់ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូពេទ្យ បានពិនិត្យសាកសព និងបានសន្និដ្ឋានថា ឈ្មោះទី ទីនពិតជាបានធ្វើអត្តឃាតដោយចងកពិតប្រាកដមែន។
បច្ចុប្បន្នសពបុរសខាងលើនេះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា